ភ្នំពេញ៖ មានបងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ដែលជាតារាចម្រៀងដ៏ល្បីមួយរូប ទើបតែទិញកាដូរជាកញ្ញា ទេព បូព្រឹក្ស នូវរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ROLLS ROYCE GHOST យ៉ាងថ្មីស្រឡាង ធ្វើឲ្យហ្វេនៗ និងមហាជន អ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាតំលៃឡានមួយគ្រឿងមិនថោកនោះទេ។

ជាក់ស្តែងបន្ទាប់ពីជូនកាដូរដល់ ទេព បូព្រឹក្សហើយនោះ មុននេះបន្តិចលោកក៏បានបង្ហោះសារជាថ្មីម្តងទៀត បន្ទាប់ពីលឺពាក្យសម្តីមិនសមរម្យ ឬ ពាក្យប្រមា ថ ទៅលើរូបលោក។ ដេវីត បានរៀបរាប់ថា "ខ្ញុំដើរលើផ្លូវនេះយូរហើយពាក្យស្អីដែលខ្ញុំមិនធ្លាប់ជួប? ហើយត្រឹមពាក្យសម្តីឥតប្រយោជន៍ប៉ុន្មានម៉ាត់ចង់អោយខ្ញុំបាក់ទឹកចិត្ត? សុំទោសអែបគៀនតិចទៅ ហាសហាស ខ្ញុំគិត ថាហ្វេនខ្ញុំមានមោទកភាពណាស់ រីករាយណាស់នូវលទ្ធផលដែលខ្ញុំបានទទួល ចឹងបានគេតែងតែនិយាយប្រាប់ខ្ញុំថាមនុស្សស្រលាញ់យើងគេអបអរ ដល់អ្នកស្អប់យើងគឺគេខំប្រឹងជាន់យើងទាំងបេះដូងគេកំពុងខ្ទិចខ្ទាំ ។ ហើយម្យ៉ាងទៀតបើអ្នកស្អប់ខ្ញុំក៏មិនចាំបាច់អីមករវល់នឹងខ្ញុំទេ ព្រោះខ្ញុំក៏មិនដែលបានគិតពីអ្នក តែបើអ្នកស្រលាញ់ចូលមកនេះជប់លៀង ។ Tep Boprek ជិះទៅអូនកុំខ្វល់ចាំបងទុកលុយអោយចាក់សាំង និង ហូបបាយព្រឹក ហាសហាស"។ ជាមួយនោះផងដែរ ទេព បូព្រឹក្ស បានបង្ហោះសារថា "❤️?ខ្ញុំទាំងពីខំពីបាតដៃទទេជាមួយគ្នាឆ្លងកាត់រឿងច្រើនណាស់ ខំមិនរវល់នឹងអ្នកណា ទោះជាគេប្រមា ថ ជេ រដៀលយ៉ាងណា សំខាន់ខំធ្វើការដើម្បីឲ្យសមនឹងតំលៃទឹកចិត្តហ្វេននឹងមនុស្សដែលស្រលាញ់យើង ខំឲ្យចេញជាលទ្ធផល idolក៏ចង់ឃើញហ្វេនទាំងអស់គ្នាជោគជ័យដែរណា"។












ប្រភព៖ G-Devith