យោងតាមរយៈការបង្ហោះរបស់ហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរៀបរាប់អំពីបងប្អូនខ្មែរមួយចំនួននៅតែអបិយជំនឿ ដែលអាចជះឥទ្ធិពលដល់ខ្លួន នេះជាការៀបរាប់លោកខាងក្រោម “ចេះរកនឹកឃេីញ ទិញរានទេវតារួចយកគ្រាប់មិនទាន់ផ្ទុះ ដាក់ក្នុងរានទេវតានោះឱ្យជួយហ្នង!! គ្រាប់មីននិងចំរ៉ូងដែលប្រជាពលរដ្ឋប្រមូលដាក់មួយកន្លែង ហេីយកំលាំងសុីម៉ាក់ដាក់ស្លាកសញ្ញាសំគាល់សុវត្ថិភាពនិងដេីម្បីដំណេីរការដោះបន្សាបគ្រាប់មីន!”។
.jpg?1595310590)
គួរជម្រាបផងដែរថា ឥឡូវនេះកងកម្លាំង ស្នងការដ្ឋាននគរបាលជាតិ និងស៊ីម៉ាក់ជាដៃគូក្នុងការធ្វើការងារជាមួយគ្នាដើម្បីចូលរួមផ្សព្វផ្សាយពីផលវិបាកនៃការរងគ្រោះដោយអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមនេះ។ យើងបានចុះណែនាំពួកគាត់ បើពួកគាត់ឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬគ្រាប់មីននៅកន្លែងណាត្រូវរាយការណ៍ទៅប៉ុស្ដិ៍នគរបាល ឬរាយការណ៍ផ្ទាល់មកកាន់មន្ដ្រីស៊ីម៉ាក់នៅក្នុងតំបន់នោះតែម្ដង ៕
.jpg?1595310598)
.jpg?1595310598)
.jpg?1595310598)
.jpg?1595310598)
.jpg?1595310598)