នៅចាំគាត់ទេបងប្អូន? បងប្រុសម្នាក់ដែលប្រថុយជីវិត រត់ទៅជួយក្មេងស្រី​ នៅក្នុងករណី ឆេះផ្ទះលក់ហ្គាស ពេលនេះបានទទួលការកោតសរសើរ និងទឹកប្រាក់បន្តិចបន្តួចពីសប្បុរសជន អមជាមួយសារមួយឃ្លាថា...
-

ដូចដែលបងប្អូនមហាជនបានជ្រាបហើយថា​ កាលពីពេលថ្មីៗនេះ មានករណី អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ដោយឡែកនៅក្នុងហេតុការណ៍ដ៏រន្ធ ត់មួយនោះ ស្រាប់តែមានវត្តមានរបស់បងប្រុសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Klang KN បានរត់ចូលទៅជួយដល់ក្មេងស្រី អាយុ៨ឆ្នាំម្នាក់ ត្រូវជាកូនម្ចាស់ផ្ទះ ទាំងដែលគាត់មិនត្រូវជាប់សាច់ញាតិអ្វី​ ជាមួយជនរងគ្រោះ។ ទង្វើរដ៏គួរឲ្យគោរពរបស់បងប្រុស ម្នាក់នេះ បានធ្វើឲ្យមហាជន ពិតជាអរគុណ និងគោរពស្រលាញ់លើបងប្រុសជាខ្លាំង ដែលបងប្រុសហ៊ានប្រថុយ ជីវិត រត់ចូលទៅជួយក្មេងស្រីម្នាក់នៅក្នុងភ្លើងឆេះ យ៉ាងសន្ធោសន្ធៅបែបនេះ។

ជាទឹកចិត្តបន្តិចបន្តួចរបស់បងប្អូនខ្មែរយើង ចង់អរគុណ ក៏ដូចជាស្ងោចសរសើរនូវទឹកចិត្តដ៏ល្អមួយនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលឈ្មោះថា ជន អនា ថា បាននាំយកថវិការបន្តិចបន្តួចជូនដល់បងប្រុស ទោះបីជាទឹកប្រាក់មិនច្រើនប៉ុន្មាន តែនេះគឺជាទឹកចិត្ត របស់បងប្អូនខ្មែរយើងផងដែរ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហោះសារថា " បងស្រី​ Mango Love ជូនថវិការប្អូនប្រុស100$ បងបារាំងម្ចាស់យានដ្ឋានជុសជលរថយន្តនៅវត្តភ្នំ​20$​ដល់ប្អូនប្រុស​ Klan Kh ដែលបានលះបង់នឹងចូលទៅជួយក្មេងស្រីដែលកំពុងឆេះក្នុងគ្រោះអគ្គិភ័យ​ ដែលបណ្តាលអោយមនុស្ស៤នាក់ស្លា ប់ក្នុងភ្នក់ភ្លេីងកាលពីប៉ុន្មានថ្ងៃមុននៅនខណ្ឌដូនពេញ។ អរគុណទឹកចិត្តអ្នកដ៏ទៃ"។

ជាមួយគ្នានោះផងដែរ Klang KN បានរៀបរាប់ថា "សូមអរគុណទៅដល់បងស្រី Mango_love ដែលបានជូនថវិកាដល់រូបប្អូនចំនួន 100$។ ហើយក៏សូមអរគុណទៅដល់បងប្រុស បារាំង_ស្រុក_ក្តៅ ដែលជាម្ចាស់យានដ្ឋានជួសជុលរថយន្តនៅវត្តភ្នំផងដែរ ដែលបានជូនថវិកាដល់រូបប្អូនចំនួន 20$។ ជាការលើកទឹកចិត្តនូវទង្វើល្អរបស់ខ្ញុំបាទដែលបានជួយសង្គ្រោះក្មេងស្រីដែលជាប់ក្នុងគ្រោះអគ្គិភ័យ ក៏ដូចជាជួយដល់សង្គមជាតិ រួមគ្នាដើម្បីសង្គមខ្មែរ"។