ក្តីចិត្តគេមើលងាយពេក ទេព បូព្រឹក្ស ប្រាប់ពីប្រាក់ចំណូលក្នុងមួយខែៗ មិនចេះតិច ឲ្យអ្នកពូកែមើលងាយគេ ភ្លឺភ្នែកម្តង...មានវិដេអូ
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានទិញកាដូជូនគូស្នេហ៍ ទេព បូព្រឹក្ស រថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងយ៉ាងថ្មីស្រឡាង ធ្វើឲ្យហ្វេនៗមានការស្ងោចសរសើរនិងរំភើបយ៉ាងខ្លាំង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកកញ្ញាទេព បូព្រឹក្ស បានធ្វើការឡាយវិដេអូ និយាយរៀបរាប់ពីការតស៊ូ និយាយពីជីវិតពិតរបស់កញ្ញា និងលោកដេវីត ដែលខំប្រឹងប្រែងរកលុយ ទិញនូវអ្វីដែលខ្លួនចង់បាន ទិញនូវអ្វីដែលខ្លួនស្រលាញ់ ចង់បាន តើខុសមែនទេ?

ជាក់ស្តែងនៅក្នុងវិដេអូរបស់កញ្ញាបានរៀបរាប់ថា "រាប់ថ្ងៃនេះ កញ្ញាកាន់១០ផលិតផល ហើយក្នុងមួយផលិតផលរកក្នុងមួយខែខ្ញុំទទួលបានប្រាក់២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ។ រាល់ថ្ងៃនេះបើបងប្អូនមួយចំនួនតាមដានប្រាកដជាបានជ្រាបហើយថា កញ្ញា ធ្វើការឡាយវីដេអូ លក់ពីផលិតផលរបស់ខ្លួនជារៀងរាល់ថ្ងៃ ។ តើការខំប្រឹងរបស់ខ្ញុំនេះ សមនឹងទទួលបានតម្លៃនេះឬ អត់? 

កញ្ញាបានបន្តទៀតថា "ចំពោះរឿងធ្វើបុណ្យ ខ្ញុំអត់ចេះយករឿងធ្វើបុណ្យមកធ្វើ ទីផ្សារ ( Marketing ) យល់អ្វីដែលខ្ញុំនិយាយទេ? មនុស្សខ្ញុំ អត់ចេះយកបុណ្យមកធ្វើ Marketing ត្រូវចាំពាក្យខ្ញុំ ។ ធ្វើបុណ្យខ្ញុំអត់ចាំបាច់ប្រាប់អ្នកណាគេទេ ធ្វើបុណ្យសម្រាប់ឲ្យបុណ្យជួយខ្ញុំ ដើម្បីជីវិតខ្ញុំ រាសីខ្ញុំខ្ពស់ ធ្វើបុណ្យដើម្បីសូមសេចក្តីសុខ បើបុណ្យទេវតាបានលុយមកហើយ អត់មានសេចក្តីសុខ ខ្ញុំក៏មិនយកមកដែរ។ 

កញ្ញាបានបន្ថែមពាក់ព័ន្ធនឹងរឿងផងដែរថា "វាមិនដែលមួយភ្លែតវាទិញឡានពីរ បី ចុះពីមុនឡើយខ្ញុំអត់មានឡានសោះ?  ដេវីត គាត់ទិញ Surprise ខ្ញុំមួយ ហើយខ្ញុំមិនមានរថយន្តមួយគ្រឿងទៀតត្រូវអត់? ខ្ញុំលក់ដូរស៊េរី ទិញយក Tuntra ដើម្បីឲ្យពុកជិះ ពេលពុកទៅធ្វើការ យល់ ? ។ 

ជាមួយគ្នានោះផងដែរ កញ្ញា បានលើកឡើងបន្ថែមទៀតថា " ទោះជាយើងពិបាកយ៉ាងណាក៏ដោយ ពេលដែលរកលុយអត់បាន ខ្ញុំតែប្រាប់ខ្លួនឯងថា បូព្រឹក្ស ហែងអត់ខុសអីទេ ដែលហែងកើតមកក្នុងគ្រួសារក្រ តែអ្វីដែលហែងខុស ទោះបើសិនជាហែង ដែលក្រហើយ បើហែងមិនប្រឹង រកលុយ ហែងបាក់ទឹកចិត្ត បើហែងចង់គិតខ្លីនោះទើបខុស មនុស្សទម្រាំតែកើតមកលើផែនដីនេះ មិនដឹងប៉ុន្មានជាតិទេ ទម្រាំកើតមកជាមនុស្ស ។

មានវិដេអូ៖