ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថានារីម្នាក់ដែលមានឈ្មោះថា ស្រី អូន សម្រស់ធម្មជាតិ គឺជាសប្បុរសជនម្នាក់ដែលតែងតែធ្វើបុណ្យនិងជួយទៅដល់ជនក្រីក្រនិងក្មេងកំព្រារ ឬ ជនពិការជាដើម ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះស្រីអូន បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកសៅនិងស្រក់ទឹកភ្នែកតាមនាងបន្ទាប់ពីនាងបានបង្ហោះវិដេអូពេលនាងទៅជួបបងប្អូនជនពិការនៅកាលពីម្សិលមិញ ហើយនាងក៏បានភ្ជាប់មកជាមួយនិងផ្សារមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ «បញ្ចុកបាយអ្នកពិការឃេីញគាត់ហូបដោយមានក្ដីសុខព្រោះឆ្ងាញ់ខ្លាំង

ណាស់តែយេីងខ្លោចចិត្តទៅវិញអ្នកខ្លះមិនអាចញាំបាយខ្លួនឯងបានទេ ក្មេងខ្លះត្រូវគេងមួយជីវិតក្រោមមេឃតែមួយតែវាសនាខុសគ្នា ហឹម ពួកគាត់ពិការតាំងពីកំណេីតត្រូវម្ដាយឪពុកបោះបង់ចោលតាំងពីតូចបានមណ្ឌលយកមកចិញ្ចឹមប៉ុន្ដែរឿងដែលអស្ចារ្យបំផុតគឺ ក្មួយប្រុសដែលពិការភ្នែកគាត់ប្រលងបាក់ឌុបជាប់ រៀនពូកែណាស់យកអំណោយមកជូនក្មួយៗដេីម្បីដោះស្រាយបញ្ហាដែលកំពុងខ្វះខាតនៅមណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបងសង្ឃឹមថាហ្នឹងមានសប្បុរសជនជាច្រេីនទៅជួយក្មួយៗដែរលេខម្ចាស់មណ្ឌលប្រកាស់នៅចុងវីដេអូចា » ។

បន្ទាប់ពីបានឃើញដូច្នេះហើយមានគណនីហ្វេសប៊ុកមួយក៏បានបង្ហាញពីអាម្មណ៍របស់ខ្លួនទៅកាន់ ស្រី អូន តាមរយៈការសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « នេះមិនមែនជាការសម្តែងនោះទេ គឺជាអារម្មណ៍ពិតកើតចេញពីរ ការអាណិតនឹងការស្រលាញ់ ខ្ញុំឃើញទង្វើរល្អៗរបស់គាត់ច្រើនណាស់មកហើយ សូម្បីតែខ្ញុំក៏មានអារម្មណ៍ក្តុកក្តួលដែរ ខ្ញុំពិតជាអរគុណ ចែ ស្រីអូន ជំនួសពួកគាត់ខ្លាំងណាស់(សុំទោសដែលយកវីដេអូ មកផុសដោយគ្មានការអនុញ្ញាត)» ៕
ចង់ដឹងថាកំម្សត់ខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោម៖
