ជាការពិតទេ? សុភក្រ កុសុម៉ា ត្រូវលោក តាន់ គឹមសួរ សារភាពថាស្រលាញ់ពេញៗ ស្ទើរលេប ធ្វើឲ្យហ្វេនៗផ្អើលពេញហ្វេសប៊ុក និងលួចសរសើរថា...
-

មានបងប្អូនមិនតិចទេ ដែលបានស្គាល់ តារាពហុជំនាញ ដែលពូកែវោហាស័ព្ទមិនចេះទាល់ បូករួមនឹងភាពកំប្លុកកំប្លែង ធ្វើឲ្យមហាជនផ្ទុះសំណើចគ្រប់ពេល ដែលបានឃើញតារាស្រី សុភក្រ កុសុម៉ា សម្តែងម្តងៗនៅលើឆាក ។ តារាស្រីរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែពាក្យវោហាស័ព្ទ និង ទឹកដមសំលេងរបស់កញ្ញា ទើបកញ្ញា មានមហាជនចូលចិត្តច្រើនដល់ថ្នាក់នេះ។

អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងចង់ដឹងផ្ទាល់ពីសាមីខ្លួននោះគឺ ពាក្យពិតរបស់អ្នកទាំងពីរ បន្ទាប់ពីកញ្ញា សុភក្រ កុសុម៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរថា "ជ័យោ បងប្រុសខ្ញុំមានស្នេហាហើយ Tan Kimsour យីឡើងតែភ្នំសោះ ចេះរាយមន្តស្នេហ៍ទៀត ភ្នំត្បែង"។ កញ្ញាបានបន្ថែមទៀតថា "សុំជំរាបបងប្អូនថា ខ្ញុំចង់និយាយថាបងគីមសួរ គាត់មានស្នេហាហើយ តែមិនមែនជាមួយខ្ញុំទេណា កុំយល់ច្រឡំ"។ ភ្លាមនោះ លោកតាន់ គឹមសួរ បានចូលមកខមិនថា​ "ចាំបាច់លាក់គេធ្វើអី?, បងស្រលាញ់អូនស្ទើលេប ហេតុអ្វីចាំបាច់លាក់គេធ្វើអី?"។ 

ជាមួយនឹងការបង្ហោះសារក៏ដូចជារូបភាពនោះផងដែរ ក៏មានបងប្អូនជាច្រើន បានឃើញរូបភាពបង្ហោះស្និទ្ធិស្នាលគ្នា រវាងអ្នកទាំងពីរនាក់ ក៏មានតែអ្នកចង់ឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាមែនទែន ព្រោះថាអ្នកទាំងពីរនាក់ ពិតជាសាកសមគ្នាខ្លាំងណាស់៕