ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សូ ដានីតា ដែលកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការងារសិល្បៈ និងមុខរបរថ្មីរបស់កញ្ញា ដែលជាអ្នកលក់ផលិតផលតាមអនឡាញ ។

តារាស្រីរូបនេះ ទោះបីជាមានវ័យរៀងជ្រេរបន្តិចក្តី តែកញ្ញា នៅតែមានសម្រស់ស្អាត និងត្រូវបានសុភាពបុរសជាច្រើន លួចស្រលាញ់ ព្រោះតែកញ្ញាស្អាត មានចំណេះជំនាញ និងប៉ិនខាងរកស៊ីថែមទៀតផង។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺកញ្ញា ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ជាម្ចាស់ការលើខ្លួនឯង ព្រោះថាតាំងពីតូចមកកញ្ញា បានតាំងចិត្តហើយថា និងធ្វើជាមនុស្សស្រីដែលរឹងមាំ មិនចុះចាញ់នូវអ្វីដោយងាយនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីនេះ តារាស្រីរូបនេះ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "តើអោយយកអ្នកណាទើបត្រូវចិត្ត នឹង មាត់របស់មនុស្ស ? ស្រលាញ់មនុស្សមានលុយ គឺភាពច្រើនជាប្តីគេ យកមនុស្សចាស់ៗពេកតែមានលុយ គេថាយើងក្មេងចងបោកយកលុយតាចាស់ . បើចង់យកមនុស្សស្រករគ្នា រឺក្មេងជាងបន្តិច គេថាយើងស្រលាញ់ប្រុសក្មេង ??? តើជីវិតមនុស្សស្រីដូចពួកខ្ញុំត្រូវយកអ្នកណា មនុស្សបែបណាទើប សមនឹងមាត់មនុស្សគ្រប់គ្នា ? សូមម្នាក់១ចម្លើយផង ?
តែសំរាប់ជីវិតខ្ញុំ មិនយកប្តីជាមនុស្ស មានលុយ មកជះលើក្បាល ហើយ បញ្ជារទុកខ្ញុំជាទាសីឡើយ ប្តីខ្ញុំត្រូវជាមនុស្ស រស់នៅមានគំនិតគិតខ្ញុំមុន មិនមែនគិតតែអាត្មាឡើយ"។



