អីយ៉ាស់! តារាសម្តែង លោក យុទ្ធ ឋានៈ ថា ឲ្យតែកញ្ញា សូ ដានីតា ឆ្លើយថា យល់ព្រមមួយម៉ាត់ លោកនឹងឲ្យម៉ាក់ចូលស្តីភ្លែតមិនទុកយូរ ក៏ព្រោះតែ...
-

តារាសម្តែងប្រុសស្រស់សង្ហារ លោក យុទ្ធ ឋានៈ ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់​ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនមានការគាំទ្រយ៉ាងខ្លាំង។ ដំណើរនៅក្នុងការសម្តែង ក៏ដូចជាការធ្វើការនៅក្នុងវិស័យសិល្បៈ ដែលរូបលោកឈរជើង ឬ ក៏មានកំលាំងចិត្តរាល់ថ្ងៃនេះ គឺបានដោយសារតែ មនុស្សស្រីម្នាក់ រួមអាជីពជាមួយគ្នា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "ក្រោកឡើងមានអាម្មណ៍នឹកមនុស្សស្រីម្នាក់នេះ កាន់តែស្គាល់កាន់តែដឹងកាន់តែយល់នឹងកាន់តែអាណិត គាត់ជាមនុស្សស្រីដ៏រឹងមាំ ចូលចិត្តយកអាសាមនុស្សជុំវិញខ្លួនជាមនុស្សល្អ មិនថាអ្នកណាក៏ដោយគាត់តែងតែយកអាសាគេជានិច្ច។

ខ្ញុំសូមសរសើរគាត់ ក្នុងចំណោមមនុស្សដែរខ្ញុំស្គាល់កន្លងមកមានតែគាត់ទេ ដែលអាចកែរប្រែខ្ញុំបាន សំដីគាត់និយាយមកលើខ្ញុំគឺសុទ្ទតែពាក្យល្អៗ ប្រាប់នេះប្រាប់នោះអោយខ្ញុំក្លាយជាមនុស្សម្នាក់ចាស់ទុំ ចេះដឹងរកសុី

ហើយសរសើរ១ចំណុចទៀតដែរគាត់លើសពីស្រីដ៏ទៃនោះគឺគាត់ជាមនុស្សស្រីរស់នៅក្នុងចំណោមសិល្បះនឹងគេដែរ តែគាត់មិនចេះស្រវ៉ារឺសំលឹងមើលទ្រព្យរបស់មនុស្សប្រុសម្នាក់ណាឡើយ

ខ្ញុំមិនខ្វល់តើគាត់ជាអ្នកណា ? ហើយក៏មិនខ្វល់អ្នកណាសើចយំខ្ញុំឡើយ អោយតែគាត់ព្រមខ្ញុំនឹងសុំអ្នកម៉ាក់ដណ្តឹងគាត់ ។ គាត់ជាមនុស្សស្រីដែលដឹង( សំណាបយោងដី ស្រ្តីយោងប្រុស) អរគុណពេលពេលាដែរអោយខ្ញុំស្គាល់គា So Danita "៕