ខាន់ ជេមស៍ យកលុយទៅជួយគ្រួសារកម្មករដែលបានស្លា ប់ ក្នុងសោកនាថកម្មផ្ទុះធុងហ្គាស នៅភ្នំពេញ​ ដោយមួយគ្រួសារលោក ជេមស៍ ជូនលុយចំនួន...
ស៊ីហៀង
-

ព្រៃវែង ៖  ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២០ ទីនាវេលាម៉ោងប្រមាណ៤កន្លះល្ងាច មានហេតុការណ៍ឆេះផ្ទះលក់ហ្គាសកណ្ដាលរាជធានីភ្នំពេញបណ្ដាលឲ្យមនុស្ស៤ នាក់ស្លា ប់ និង៥នាក់ របួសធ្ងន់ ។

យ៉ាងណាមិញនៅកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះកន្លងទៅនេះលោក ខាន់ ជេមស៍ បានសម្រេចបន្តនាំយកថវិកា ទៅជូនដល់គ្រួសារកម្មករដែលបានស្លា ប់ និងរបួសដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅក្នុងឃុំក្រាំងត្រយ៉ ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

ជាមួយគ្នានេះដែរតារាចម្រៀង ខាន់ ជេមស៍ បានប្រាប់ឲ្យដឹងថា សម្រាប់ម្ចាស់ផ្ទះ ដែលជាក្រុមគ្រួសាររងគ្រោះផ្ទាល់នោះ រូបលោក រួមជាមួយលោកអគ្គនាយក «ASPOR» ធ្លាប់បានឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ រួចម្ដងហើយ។ ចំណែកកម្មករ ដែលបានស្លា  ប់ក្នុងហេតុការណ៍នោះ លោកបានធ្វើដំណើរយកថវិកា ទៅជូនដល់ក្រុម គ្រួសារផ្ទាល់នៅថ្ងៃនេះ ស្ថិតក្នុងខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារទទួលបានថវិកា ឧបត្ថម្ភចំនួន ៦៥០ដុល្លារ ដើម្បីជារួមចំណែកជួយដោះស្រាយការលំបាក និងចូលរួមរំលែកទុក្ខផងដែរ៕