លោកខេម ហួសចិត្ត ធុងសម្រាមនៅជិតបង្កើយ មិនខ្ចីយកភ្នែកមើល សង្ស័យតែដើរអត់បើកភ្នែក
-

ភ្នំពេញ ៖ តារាចម្រៀងសំលេងស្អក​ លោក ខេម បានដើរចេញពីផលិតកម្មថោន ផ្លាស់ប្តូរទ្រនំ ទៅរស់នៅជុំ តន់ ចន្ទសីម៉ា នៅផលិតកម្ម galaxy navatra និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។

បើយោងតាមគណនីហ្វេសប៊ុករបស់តារារបស់តារាចម្រៀងរូបនេះ ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកដែលមានដៃកាន់របស់ញុាំពេញដៃ មាត់ទំពារមិនឈប់ តែដល់ពេលញុាំហើយ មិនព្រមយកទៅបោះចោលសោះ។ តារាប្រុសរូបនេះ បានបង្ហោះសារថា" មិនបន្ទោសទេប៉ុន្តែដូចពាក្យគេនិយាយថា (សំរាមវាមិនគួរអោយស្អប់ដូចអ្នកចោលសំរាមទេ) ល្មមភ្ញាក់រលឹកហើយ ចូលរួមសម្អាតប្រទេសយើងទាំងអស់គ្នា"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមប្រតិកម្ម ចំពោះបញ្ហានេះ ព្រោះថានេះគឺជាដែលពួកយើងទាំងអស់គ្នា ត្រូវចូលរួម ដើម្បីឲ្យប្រទេសមួយនេះគ្មានសម្រាម និងមានសុខភាពល្អ បរិស្ថានស្អាត ៕