ញាក់សាច់! អ្នកស្រី ទ្រី ដាណា កូនស្រីសុំទិញឡាន Prius តែបែរជាទិញឡានទំនើប Lamborghini តំលៃ៥០ម៉ឺនដុល្លារ ជាកាដូរសំរាប់កូនស្រី ..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

អ្នកស្រី ទ្រី ដាណា ឆ្លងកាត់ពីជីវិតដែលធ្លាប់លំបាកលក់​ខោអាវ​ជជុះ​ក្រោម​ឆត្រ​មិន​តិច​ឆ្នាំទេ​ ហើយ​ជា​កូន​កំព្រា​ឪពុក​ម្ដាយទៀតផងទើបអ្នកស្រីទ្រីដាណា ខំប្រឹងតស៊ូររហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ បច្ចុប្បន្នអ្នកស្រីមានជំនួញជាច្រើននៅក្នុងដៃ និងមានតំណាងចែកចាយផលិតផលរបស់អ្នកស្រីរាប់មុឺននាក់នៅទូទាំងប្រទេសកម្ពុជាផងដែរ ។

យ៉ាងណាមិញ លោកស្រី ទ្រី ដាណា បាន​បើករថយន្ត​ដ៏​ប្រណិត​មួយ​ ម៉ាក Roll Royce ប្រភេទ SUV លើក​ដំបូង​បំផុត​លើ​ពិភព​លោក ដែល​គេ​ដឹង​ថា​មាន​តម្លៃ​កប់​ក្ដោង។ ម៉ាក​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​នេះ គឺ Rolls-Royce Cullinan ដែល​ទើប​ប្រកាស​បើក​លក់​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ឥឡូវនេះកាន់តែភ្ញាក់ផ្អើលទៀតហើយ អ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បី ទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកលោកស្រីផ្ទាល់ ក៏បានបង្ហោះវីដេអូដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រី បង្ហាញមុខកូនស្រីសំណព្វចិត្ត ដោយកូនស្រី ចង់ឲ្យលោកស្រីទិញឡាន Prius មួយគ្រឿងគ្រាន់ជូនប្អូនទៅរៀន តែជាក់ស្តើង លោកស្រី បែរជាទិញឡានប្រភេទ Lamborghini Urus នេះគឺសម្រាប់កូនស្រីទៅវិញ ហើយ Lamborghini Urus មួយគ្រឿងនេះមានតម្លៃរហូតដល់ ៥០មុឺនដុល្លារ ឯណោះ ៕