ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីផ្ទុះហ្គាស ១ កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៤ នាក់ស្លាប់ និង ៥ នាក់ទៀតបានរងរបួស។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃស ព ។

ដោយឡែកក្រោយពីបានឃើញហេតុការណ៍ដ៏រន្ធ ត់មួយនេះហើយនោះ ក៏មានបងប្អូនជាច្រើនបានចូលរួមជាប្រាក់កាក់ខ្លះៗដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាឧកញ៉ាចិត្តធម៏ម្នាក់ ចូលចិត្តជួយដល់ជនទីទាល់ក្រ ឬ ក៏អ្នកកំពុងតែមានទុក្ខ។

លោកឧកញ៉ាបានបង្ហោះសារថា "បងប្អូនមានលេខទំនាក់ទំនងគាត់ទេ ឬអាចជូនដំណឹងទៅគាត់ ខ្ញុំសុំចូលរួមជួយថវិកាខ្លះ ទឹកប្រាក់ចំនួន2000ដុល្លាហ្នឹងរបស់ហូបចុកផ្សេងៗ សំរាប់គាត់ទាំងពីរនាក់ សូមចូលរួមសោកស្ដាយផង គ្រោះថ្នាក់មើលមិនឃើញនោះទេ "។





ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា