ចង់ស្អាតអីតែក្មេងៗនោះ! មើលសម្រស់ ម៉ែអឿន និងម៉ែយ៉យ បន្ទាប់ពីវះកាត់ មុខឡើងខ្ចីញេញ ប្លែក៣៦០ដឺក្រេ
-

នាពេលបច្ចុប្បន្ននេះ ការវះកាត់កែសម្ផស្ស សម្រាប់កែកុនមុខមាត់ ឲ្យក្មេងជាងវ័យ គឺជាធម្មតាទៅហើយ ព្រោះថា នាពេលនេះ មានបងប្អូនជាច្រើន បានធ្វើការកែសម្ផស្ស ។ នៅក្នុងនោះមានអ្នកសិល្បៈទាំងជាតិនិងអន្តរជាតិ បានធ្វើការកែមុខឲ្យស្រស់ស្អាត និងក្មេងជាងវ័យ ។

ថ្មីៗនេះ តារាកំប្លែងជើងចាស់ ពីររូប គឺលោកយាយ យ៉យ និង យាយអឿន បានធ្វើការកែមុខ​ ឲ្យសម្រស់ស្អាតផង ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់នាយ ព្រែក បានបង្ហោះរូបភាព អមជាមួយសារយ៉ាងខ្លី ដោយនាព្រែកបានរៀបរាប់ឲ្យដឹងថា "ជំនួសមុខជូនអ្នកម៉ែខ្ញុំសូមថ្លែងអំណរគុណដល់ D89 beauty & academy.ដែលបានផ្ដល់ជូននៅភាពស្រស់សោភាជូនម្ដាយរបស់ខ្ញុំ ( រអ៊ូថាចង់ទៅយូរហើយ ឥទ្បូវបានដូចបំណងមែន ) សប្បាយចិត្ដពេលឃើញស្នាមញញឹម៉ែ។

ដោយឡែកគណនីហ្វេសប៊ុក D89 beauty & academy. បានរៀបរាប់ថា "នៅជិតពីរនាក់គាត់យាយពីសើចអត់ឈប់ ស្រឡាញ់គាត់តាំពីនៅតូចៗ ថ្ងៃនេះម៉ាក់ទាំងពីរមកកាតើចេសហើយ ហើយក៏សុំលាក់សិន តិចទៀតនិងមានជាវីឌីអូអោយមើល រូបដែលមុនកែរនិងក្រោយកែរសម្ផស្សនៅ D89 beauty "។