ប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងពូកែរ៉េប ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពផ្អែមល្ហែមឡើងៗ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ ក្នុងពេលនេះ ពួកគេទាំងពីរនាក់ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកបានទិញឡានស៊េរីទំនើបម៉ាក Rolls Royce ជូនដល់គូស្នេហ៍ ទុកជាកាដូថ្ងៃ Anniversary បន្ទាប់ពីទាក់ទងគ្នាបាន០៤ឆ្នាំមកនេះ។
.jpg?1595425233)
យ៉ាងណាមិញ គេសង្កេតឃើញថា តារាចម្រៀងពូកែរ៉េប ជី ដេវីត របើកបង្ហាញការ Live តារារូបនេះកំពុងតែរៀបចំបួសធ្វើជាព្រះសង្ឃ ដែលគេហៅថា បំបួសនាគមានន័យថា ជាការបំបួសកុលបុត្រមិនថា ក្មេង ឬចាស់ឡើយ ឱ្យតែបុគ្គលនោះមានសទ្ធាចង់ក្លាយជាព្រះសង្ឃ ។ ចំពោះការបួសប្រសិនបើបុគ្គលនោះចង់បួសត្រឹមតែជាសាមណេរ គឺមិនប្រកាន់អាយុឡើយ តែបើចង់បួសជាភិក្ខុទាល់តែមានអាយុ២០ឆ្នាំពេញឡើងទៅទើបអាចបួសបាន ។ ឯបុគ្គលដែលគេហៅថា នាគ គឺជាអ្នកដែលត្រូវបួស ស្ថិតក្នុងពេលរៀបចំពិធីបំបួសនោះឯង លុះពេលបំបួសរួចរាល់បុគ្គលនោះនឹងក្លាយជាព្រះសង្ឃលែងជានាគទៀតហើយ ។
.jpg?1595425237)
ក្នុងនោះដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារ ក្នុងន័យ ភាពជោគជ័យ ពួកគេក៏ជួបនឹងឧបសគ្គរាប់មិនអស់ បើទោះបីគូស្នេហ៍មួយគូនេះ ខំសាងឈ្មោះ ប្រើទេពកោសល្យ និងសមត្ថភាពល្អយ៉ាងណា ក៏នៅមានអ្នកចាំរិះគន់ពួកគេស្ទើរតែគ្រប់ពេលផងដែរ។ថ្ងៃនេះផងដែរពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយ ដេវីត សំរេចចិត្តទៅបួស ចុងក្រោយ បូព្រឹក្ស បង្ហោះសាររួមទំាងរូប១សន្លឹកថា ពិធីសូត្រមន្ត (បំបួសនាគ)៕
.jpg?1595425250)
.jpg?1595425250)
.jpg?1595425249)
.jpg?1595425249)
.jpg?1595425249)