ភ្នំពេញ៖ ជឿថាមានប្រិយមិត្តជាច្រើនបានជ្រាបហើយថាលោក ជី ដេវីត គឺជាតារាចម្រៀងរ៉េបម្នាក់ដែលមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។

យ៉ាងណាមិញគេសង្កេតឃើញថា តារាចម្រៀងពូកែរ៉េប ជី ដេវីត របើកបង្ហាញការ Live តារារូបនេះកំពុងតែរៀបចំបួសធ្វើជាព្រះសង្ឃ ដែលគេហៅថា បំបួសនាគមានន័យថា ជាការបំបួសកុលបុត្រមិនថា ក្មេង ឬចាស់ឡើយ ឱ្យតែបុគ្គលនោះមានសទ្ធាចង់ក្លាយជាព្រះសង្ឃ ។ ចំពោះការបួសប្រសិនបើបុគ្គលនោះចង់បួសត្រឹមតែជាសាមណេរ គឺមិនប្រកាន់អាយុឡើយ តែបើចង់បួសជាភិក្ខុទាល់តែមានអាយុ២០ឆ្នាំពេញឡើងទៅទើបអាចបួសបាន ។

ដោយឡែកនៅមុននេះបន្តិចស្រាប់តែលោកឪពុករបស់តារាចម្រៀងរ៉េបរូបនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបង្ហោះរូបភាពរបស់កូនប្រុសនិងភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា « កូនសំលាញ់ពុក ពុកមានមោទនភាពហួសបរិយាយក្នុងនាមពុទ្ធសានិកដ៏ឧត្ដម សូមអោយកូនបានស្ងប់ក្នុងពុទ្ធឱវាទ » ៕
ដើម្បីកំឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម៖




