កូនស្រីថៅកែលក់ធុងហ្គាសម្នាក់ ចេញវិដេអូ ប្រាប់ពីវិធីសាស្រ្តប្រើប្រាស់ធុងហ្គាស ដើម្បីប្រើយ៉ាងណាឲ្យមានសុវត្ថិភាព
-

ដូចដែលបងប្អូនមហាជន ជាច្រើន បានដឹងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុន មានករណីឆេះផ្ទះរបស់អ្នកលក់ហ្គាស មួយកន្លែង ដែលបានបន្សល់វិប្បដិសារីជាច្រើន ដល់ក្រុមគ្រួសារ ទី១. កូនប្រុសស្រី ត្រូវបានទទួលមរណភាព ទី២. មានកម្មករ ក៏ត្រូវបានទទួលមរណភាព និងរបួស ទី៣. ត្រូវបានបាត់ផ្ទះសំបែង លុយកាក់ និងវត្ថុជាច្រើនទៀត ។ បញ្ហាផ្ទុះធុងហ្គាសនេះ ម្ចាស់ផ្ទះផ្ទាល់គាត់មិនបានដឹងពីមូលហេតុនៃការផ្ទុះហ្គាសនោះឡើយ។

ដោយបន្ទាប់ពីមានករណីផ្ទុះហ្គាស ដែលធ្វើឲ្យមនុស្សជាច្រើន ទទួលមរណភាព និងរបួសរួចមក នៅថ្ងៃនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន មកជម្រាបជូនបងប្អូន អំពីបញ្ហាការប្រើប្រាស់ ធុងហ្គាសនេះ។

នេះជាវីដេអូ សារក្រើនរំលឹកអំពីការយកចិត្តទុកដាក់ភ្លើងចង្ក្រានបាយ វីដេអូនេះមិនយូរពេកតែក៏មិនខ្លីពេក ជាការពន្យល់ណែនាំអំពីការបើក បិទធុងហ្គាស ជាមួយក្បាលតអូតូសុវត្ថិភាព៖