មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទាំងប្រទេស មានការកោតសរសើរយ៉ាងខ្លាំង លើព្រះនាងតូច នរោត្តម ជេនណា ដែលបានបង្ហាញទេពកោសល្យជាច្រើន ទាំងការសម្តែង ទាំងការចម្រៀង ពិសេសគឺការប្រើប្រាស់ភាសារបស់ព្រះនាង គឺសុទ្ធតែល្អទាំងអស់។

ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ពិតជាខ្សែរាជវង្សខ្មែរ ដែលមានសម្រស់ស្រស់សោភាព ទោះបីជាទ្រង់ទើបតែមានព្រះជន្ម៨ ព្រះវស្សាក៏ដោយ ក៏ទ្រង់ពិតជាមានចំណុចល្អជាច្រើន ទាំងរូបសម្រស់ ភាពក្រមិចក្រមើមរបស់ព្រះនាង កាន់តែធ្វើឲ្យបងប្អូនមហាជន កាន់តែចូលចិត្ត និងស្រលាញ់ព្រះនាងថែមទៀត។

កាលពីពេលថ្មីៗនេះ ព្រះនាងតូចនរោត្តម ជេនណា ទ្រង់បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយការតុបតែងសក់យ៉ាងស្រស់សោភា បែបទាន់សម័យព្រមជាមួយដងខ្លួនដ៏ស្រឡូនរបស់ព្រះនាង។ ដោយឡែកនាពេលបច្ចុប្បន្ននេះព្រះនាងតូច កំពុងតែសម្តែងក្នុងខ្សែភាពយន្តរឿង "ទេពធីតាព្កុលមាស" ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ព្រោះតែការប្រើទេពកោសល្យរបស់ព្រះនាង សម្តែងចូលតួល្អឥតខ្ចោះ ធ្វើឲ្យអ្នកស្ងោចសរសើរយ៉ាងខ្លាំង៕












