លោកឧកញ៉ា​ ស្រី​ ចាន់ថន​ និងធ្វើរឿងភ្ញាក់ផ្អើលមួយនេះដាក់ក្រុមគ្រួសារជនរងគ្រោះដោយសារផ្ទុះធុងហ្កាស ប្រសិនបើគ្រួសារនោះព្រម...
-

ភ្នំពេញ ៖ ដូចដែលបងប្អូនមហាជនបានជ្រាបហើយថា​ កាលពីពេលថ្មីៗនេះ មានករណី អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

យ៉ាងនាមិញនៅកាលពីពេលថ្មីៗនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា « ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ » បានធ្វើការបង្ហោះជាសារធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ សំដីពិត​ របស់លោកឧកញ៉ាចិត្តធម៍​ ៖​ ខ្ញុំពិតជាមិនអាច​ ឈរអោបដៃមេីលនៅទុក្ខលំបាក​ របស់​ បងប្អូនខ្មែរបានឡេីយ​ 

ខ្ញុំបាទ​ តំណាងផ្ទាល់​ របស់លោកឧកញ៉ា​ ស្រី​ ចាន់ថន​ បាននាំយក ជាថវិកា​ ចំនួន​ ៤.០០០០០០​ លានរៀល​ ចូលរួមរំលែកទុក្ខ​ ដ៏ក្រៀមក្រំ​ ជាមួយនឹងគ្រួសារ​សព​ ដែលផ្ទុះធុងហ្គាស​ ឆេះគ្មានសល់​ សូមបីតែកូនជាទីស្រលាញ់​ ។

ស្ថិតក្នុងឱកាសនោះផងដែរ​ ខ្ញុំបាទ​ នឹងក្រុមការងារ​ TNB News ក៏បានពាំនាំនូវការនឹករលឹក​ នឹងសាកសួរសុខទុក្ខ​ ពីសំណាក់លោកឧកញ៉ា​ ស្រី​ ចាន់ថន​ បេីសិនជាគ្រួសារលោកពូ​ ចង់បង្កេីតនៅមុខរបរ​ នៅក្នុងក្រុមហ៊ុន​ Skyland 7NG តំបន់អភិវឌ្ឍ​ វិហ៊ារសួគ៌​ នោះលោកឧកញ៉ាសូមស្វាគមន៍​នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ​ បណ្ដោះអាសន្នផងដែរ​ 

ក្នុងឱកាសនោះផងដែរ​ ក៏មានការចូលរួមរំលែកទុក្ខពីបងប្អូន​ ទាំងក្នុងនឹងក្រៅប្រទេស​ រួមមាន​ អ្នកមីង​ លោកពូ​ នៅប្រទេសបារាំង​ ចំនួន​ ៥០០$​ លោកអធិការក្រុងសៀមរាប​ នឹងភរិយា​ នឹងសប្បុរសជន​ តាមរយះកូនប្រុស​ ១លាន​ ៥សែន​ ប្អូនៗយុវជន​ ១៨មុឺនរៀល​ ៕