មាន សូនីតា ក្តៅស្លឹកត្រចៀក និងដាក់ពាក្យបណ្តឹង ចំពោះម្ចាស់ផេកមួយ ដែលយករូបនាងទៅកាត់ ត និងសរសេរពាក្យមិនសមរម្យ...មានវិដេអូ
-

ភ្នំពេញ ៖ តារាសម្តែងដ៏ល្បីឈ្មោះ មាន សូនីតា ក្តៅស្លឹកត្រចៀក យ៉ាងខ្លាំងមិនគួរណាម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា AX Official បានយករូបកញ្ញា ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងបានសរសេរពាក្យពេចន៍មិនសមរម្យ ទៅជាន់ឈ្លីកិត្តិយស ដែលគេខំសាងជាច្រើនឆ្នាំមកហើយ បែរជាយកទៅធ្វើរឿងបែបនេះ។

នៅក្នុងវិដេអូរបស់កញ្ញា មាន សូនីតា បាននិយាយក្នុងឡាយថា " សូមឲ្យម្ចាស់ផេកខាងលើ និងត្រូវដោះស្រាយនៅចំពោះមុខកញ្ញាផ្ទាល់ ដើម្បីធ្វើការដោះស្រាយ និងឲ្យម្ចាស់ផេកខាងលើនេះ ចេញមុខសូមទោសជាសាធារណៈ។ បើម្ចាស់ផេកមិនចេញមុខមកធ្វើការដោះស្រាយ ឬ ចេញមុខសូមទោសនោះទេ កញ្ញា នឹងដាក់ពាក្យបណ្តឹង ឲ្យចាប់ខ្លួនហើយ ។ មាន សូនីតា ហ៊ាននិយាយគឺហ៊ានធ្វើ ព្រោះថាអ្នកឯងគ្មានសិទ្ធិអីមកយករូបគេទៅកាត់ត ហើយសរសេរពាក្យបែបហ្នឹងទេ ។  កញ្ញាបានបន្តទៀតថា "ខ្លួនគេជាស្រី គេខាតបង់កិត្តិយស និងទុកពេលឲ្យម្ចាស់ផេក ខាងលើរយៈមួយថ្ងៃ ដើម្បីធ្វើការដោះស្រាយ"។

មានវិដេអូ៖