តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងសំនៀងផ្អែម តែងតែបំពេរអារម្មណ៍មិត្តអ្នកស្តាប់ ឲ្យលង់តាមបទចម្រៀង ពិសេសរាល់ការសម្តែងរបស់អ្នកនាង ពិតជាធ្វើឲ្យមហាជនជក់ចិត្ត ខ្លាំងណាស់ ។

តារាចម្រៀងរូបនេះ បានភ្ជាប់ពាក្យជាមួយលោក គឹម ដោយបានសាងគ្រួសារយ៉ាងមានក្តីសុខ ព្រមទាំងទទួលបានកូនប្រុសម្នាក់ យ៉ាងស្រស់សង្ហារ មុខកាត់ទៅរកប៉ាៗ ចំតែម្តង។ បើគិតមកទល់និងពេលនេះ អ្នកនាង និងលោកគឹម បានចាប់ដៃសាងគ្រួសារដ៏តូចមួយនេះ អស់រយៈពេលមួយឆ្នាំមកហើយ ហើយរស់នៅយ៉ាងមានក្តីសុខថែមទៀត។

ដោយឡែកនៅមុននេះបន្តិចអ្នកនាង បានបង្ហោះសារ យ៉ាងរីករាយជាមួយស្វាមី និងកូន របស់អ្នកនាង ព្រមជាមួយសារយ៉ាងខ្លីថា "ពាក្យថា1គឺវាមិនច្រើនទេ តែវាក៏គ្រាន់បើជាង0
អរគុណសំរាប់1ឆ្នាំមកនេះ មិនថាសប្បាយរឺក៏ទុក្ខ បងតែងតែឆ្លងកាត់ជាមួយអូនគ្រប់ពេលដោយមិនដែលលែងដៃអូនអោយនៅម្នាក់ឯង ព្យុះភ្លៀងរាប់មិនអស់ មានទាំងសើច មានទាំងយំ រួមមកជាមួយគ្នា អ្វីដែលធ្វើអោយអូនរឹងមាំ នឹង ឈ្នះរាល់ឧបសគ្គទាំងអស់នេះមកបាន គឺ បង ហើយនឹង កូន ។Happy 1st year anniversaryHan Khim I la ya ។








