តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាច្រើនទូទាំងប្រទេស ព្រោះថាបទចម្រៀង Original របស់លោកមួយបទណាក៏ពិរោះ ធ្វើឲ្យយុវជន ស្រលាញ់ ពេញចិត្ត និងគាំទ្រ ជាខ្លាំង។

ទន្ទឹមនឹងនេះទំនាក់ទំនងស្នេហារបស់លោកជាមួយ និងកញ្ញា ទេព បូព្រឹក្សា ក៏បានបង្ហាញជាសាធារណៈ ដោយគ្មានការលាក់លៀមអ្វីទាំងអស់។ រហូតមកទល់នឹងពេលនេះ គឺមានរយៈពេល ៤ឆ្នាំ ហើយ ហើយឆ្នាំនេះរូបលោក ក៏បានទិញរថយន្តសេរីទំនើបម៉ាក ROLLS ROYCE មួយគ្រឿងជូន កញ្ញា ទេព បូព្រឹក្ស ជាការដូរថ្ងៃanniversary ។

ជាមួយគ្នានេះដែរពាក់ព័ន្ធជាមួយនិងរឿងទិញរថយន្តទំនើបមួយគ្រឿងនេះដែរលោក ជី ដេវីដ ត្រូវបានទទួលរងការរិះគន់ពីសំណាក់មហាជនមួយចំនួនដោយបានលើកឡើងថា «រថយន្តនេះ បង់រំលោះ រថយន្តនេះខ្ចីលុយធានាគារទិញ រថយន្តនេះមួយទឹក » យ៉ាងណាមិញពាក្យទាំងអស់នេះគ្រាន់តែពាក្យដែលគេរិះគន់លោកតែប៉ុណ្ណោះ ។

ដោយឡែកនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណះ ដែលពាក់ព័ន្ធជាមួយនិងរថយន្តទំនើបម៉ាក ROLLS ROYCE មួយគ្រឿងនេះ ដោយនៅមុននេះបន្តិចបានធ្វើការបង្ហោះឲ្យដឹងថា ៖« រថយន្តតែ ១ តែម្ចាស់ចង់ដូរពណ៌ ហេីយយកទៅបិទស្ទីកគ័រ ទេីបធ្វេីអោយមហាជនយល់ច្រលំថាជារថយន្ត ២ ប្រេីស្លាកលេខតែ ១ ។ ដូច្នេះមិនមែនរថយន្ត ២ ប្រេីលេខតែ ១ ទេ សូមបងប្អូនមេត្តាជ្រាប ។

តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អ ម្ចាស់រថយន្តគួរតែបកស្ទីកគ័រចេញទុកពណ៌ ស ដែលជាពណ៌ចុះបញ្ជីទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូនទៅ កុំអោយមហាជនយល់ច្រលំ រិះគន់មកលេីអគ្គនាយកដ្ឋានដឹកជញ្ជូន » ៕



