គូពិតមែន! ពីសង្សារចាស់ក្លាយជាគូរដណ្តឹង ផ្តើមស្រលាញ់គ្នា ហើយក៏បែកគ្នា តែយើងនៅតែនិយាយគ្នាធម្មតា​ ថ្ងៃអូនពិបាកចិត្តបងកំដរ ពេលបងពិបាកចិត្តអូនកំដរ កំដរចុះ កំដរឡើង​បងក៏...
-

និស្ស័យរបស់មនុស្សយើងមានតិចតួចណាស់ដែលជួបមនុស្សត្រូវចិត្ត និងស្រលាញ់គ្នា ព្រោះថាមនុស្សលើផែនដីនេះ​ មិនតិចទេ តែសម្រាប់និស្ស័យ ជាគូរជីវិត មានតែមួយគត់ និងមកធ្វើជាម្ចាស់បេះដូងរបស់យើងបាន។ បើនិយាយពីនិស្ស័យរបស់គូរស្នេហ៍ ជួបបែក ជួបបែក គឺជារឿងធម្មតា តែនៅថ្ងៃមួយដែលយើងទាំងពីរនាក់ សម្រេចចិត្ត ចាប់ដៃគ្នាសាងគ្រួសារមួយហើយនោះ គឺមិនមែនមានតែយើងពីរនាក់ទេ ដែលនិងត្រូវមករស់នៅក្នុងជីវិតរបស់យើង ។ 

ឈ្មោះជាសង្សារ គឺមានថ្ងៃជួប មានថ្ងៃបែក គឺជារឿងដែលយើងពិតបាកទទួលក៏ពិតមែន តែមនុស្សយើងត្រូវការជួបមនុស្សម្នាក់ ដែលអាចដើររួមជីវិតរបស់យើងរហូតទៅ។ ដូចនេះហើយត្រូវតែចេះថែរក្សាគ្នាទៅវិញទៅមក មើលថែគ្នា ទ្រាំទ្រនឹងជីវិតមួយនេះ ទោះបីជាមានរឿងអ្វីកើតឡើង បងមិនចោលអូន អូនមិនចោលបង ចាប់ដៃមួយនេះឲ្យជាប់អស់មួយជីវិតទៅ។

ដោយឡែកបើយើងងាកទៅមើលពីជីវិតគូរស្នេហ៍មួយគូរនេះវិញ ពិតជាក៏ធ្លាប់មានបញ្ហាជាមួយគ្នាជាច្រើនដងដែរ តែពួកគាត់នូវតែធ្វើឲ្យរឿងមួយនោះ ត្រឡប់មកត្រូវរូវគ្នាវិញ ហើយនឹងបានក្លាយជាគូដណ្តឹងគ្នាទៀតផង។ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ing Ella បានរៀបរាប់ឲ្យដឹងថា " ពីសង្សារចាស់ក្លាយជាគូរដណ្តឹង  ផ្តើមស្រលាញ់គ្នាកាល [ 2016 ] ហើយក៏បែកគ្នា បែកគ្នា [ 2018 ] រយៈពេល 1 ឆ្នាំកន្លះ មានសង្សាររៀងខ្លួន បាត់មុខ មិនដែលជួបគ្នា 1 ឆ្នាំពេញ  តែក៏ជួបគ្នាវិញថ្ងៃចូលឆ្នាំ [ 2019 ] និយាយរកគ្នាសាមញ្ញ ។ ដល់ថ្ងៃនាងពិបាកចិត្តខ្ញុំកំដរនាង ពេលខ្ញុំពិបាកចិត្តនាងកំដរខ្ញុំ ។ ថ្ងៃមួយក្នុងឆ្នាំ [ 2020 ] ខ្ញុំក៏សុំនាងត្រូវគ្នាវិញ តែលទ្ធផល  នាងតែងនិយាយថា នាងមិនទទួលយកខ្ញុំវិញទេ ព្រោះនាងឆ្អែតគ្រប់យ៉ាង ។ បន្ទាប់មកថ្ងៃទី [ 02.03.2020 ] ក៏សុំនាងត្រូវគ្នាម្តងទៀត ។ តែលទ្ធផលនាងក៏ចូលចិត្តខ្ញុំវិញ  ទាំងដែលនាងធ្លាប់បដិសេធខ្ញុំ ។ អរគុណអូនដែលព្រមទទួលយកបង អរគុណដែលស្រលាញ់បង  ហើយក៏អរគុណគ្រួសារទាំងសងខាងដែលបានអោយកូនមានថ្ងៃនេះ ។[ Reatrey Roeurng  Hoeb Sreykeo ]"។

ប្រភព៖ Ing Ella