បងប្អូនណាផ្ទះគាត់ជួយប្រាប់ផង! លោកគ្រូ ផល្លា ប្រកាសស្វែងម្តាយកូនកំសត់ ដែលមានជីវភាពខ្វះខាត ព្រោះថា...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក គ្រូ ផល្លា ដែលជាប្រធានមូលនិធិសប្បុរសធម៌នៃ គយក បានប្រកាសស្វែងទីកន្លែងដែលពិតប្រាកដរបស់អ្នកមីង ប្អូនប្រុស ដើម្បីជួយដល់ពួកគាត់ ទៅតាមលទ្ធភាពដែលអាចជួយបាន។ 

ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា "តើមានបងប្អូនយើងណាដែលរស់នៅខាង ម្តុំផ្សារដើមក្រឡាញ់ ខេត្តសៀមរាប ធ្លាប់ឃើញហើយ ស្គាល់ពីទីតាំងជាក់លាក់ របស់បងស្រីម្នាក់នេះ ហើយនិង កូនរបស់គាត់ដែរឬទេ?ដោយជានិច្ចជាកាល កូនប្រុសរបស់គាត់តែងតែរុញម្តាយដែលនៅលើរទេះដើម្បីលក់ត្រកួន ឬ មួយស្លឹកគ្រៃជាដើម.....ហើយអ្វីដែលកាន់តែខ្លោចចិត្តជាងនេះ គឺបងស្រីម្នាក់នេះ ក៏ពិការភ្នែកទៅទៀត ។

អ៊ីចឹងហើយ បើបងប្អូនយើងណាបានស្គាល់គាត់និង ទីតាំងរបស់គាត់នោះ សូមបានទំនាក់ទំនងមកខ្ញុំដោយអនុគ្រោះផង ព្រោះថា ខ្ញុំចង់ជួយពួកគាត់អោយបានប្រសើរជាងនេះ ។ សូមអរគុណ...ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ដោយក្តីគោរពពីខ្ញុំបាទ ផន ផល្លាជាប្រធានមូលនិធិ(012324711; 093324711)"។