ប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងពូកែរ៉េប ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពផ្អែមល្ហែមឡើងៗ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ ក្នុងពេលនេះ ពួកគេទាំងពីរនាក់ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកបានទិញឡានស៊េរីទំនើបម៉ាក Rolls Royce ជូនដល់គូស្នេហ៍ ទុកជាកាដូថ្ងៃ Anniversary បន្ទាប់ពីទាក់ទងគ្នាបាន០៤ឆ្នាំមកនេះ។
យ៉ាងណាមិញ គេសង្កេតឃើញថា តារាចម្រៀងពូកែរ៉េប ជី ដេវីត របើកបង្ហាញការ Live តារារូបនេះកំពុងតែរៀបចំបួសធ្វើជាព្រះសង្ឃ ដែលគេហៅថា បំបួសនាគមានន័យថា ជាការបំបួសកុលបុត្រមិនថា ក្មេង ឬចាស់ឡើយ ឱ្យតែបុគ្គលនោះមានសទ្ធាចង់ក្លាយជាព្រះសង្ឃ ។ ចំពោះការបួសប្រសិនបើបុគ្គលនោះចង់បួសត្រឹមតែជាសាមណេរ គឺមិនប្រកាន់អាយុឡើយ តែបើចង់បួសជាភិក្ខុទាល់តែមានអាយុ២០ឆ្នាំពេញឡើងទៅទើបអាចបួសបាន ។ ឯបុគ្គលដែលគេហៅថា នាគ គឺជាអ្នកដែលត្រូវបួស ស្ថិតក្នុងពេលរៀបចំពិធីបំបួសនោះឯង លុះពេលបំបួសរួចរាល់បុគ្គលនោះនឹងក្លាយជាព្រះសង្ឃលែងជានាគទៀតហើយ ។
ក្នុងនោះដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារថា “សូមបងប្អូនទូទាំងប្រទេសអនុមោទនានូវកុសលផលបុណ្យផងចុះជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺទាំងឡាយ សូមឲ្យមារ បវាសជៀសឲ្យឆ្ងាយ សត្រូវទាំងឡាយសូមឲ្យក្លាយជាមិត្ត ប្រថ្នាអ្វីបានសំរេចដូចបំណង សេចក្តីល្អនឹងនាំឲ្យយើងជួបតែភាពជោគជ័យ”៕