ហ្វេសប៊ុក ៖ ខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា វប្បធម៌ខ្មែរ Khmer culture បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងនៅលើបណ្តាញាសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ព្រះញាតិវង្សនិងសិល្បៈជាតិខ្មែរគួរជាទីកោតសសើរក្រៃលែង នៃព្រះនាងតូច នរោត្តម ចេនណា ស្តេចសព្វព្រះហឫទ័យសមហាត់រៀនរបាំបុរាណជាមួយនិង អ្នកគ្រូ ហង្ស សុភាព គ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងវាងវៃឆ្លាតផង ។

ការបង្ហាត់នៃទម្រង់សិល្បៈបុរាណនេះត្រូវការគ្រូឯកទេសត្រឹមត្រូវនិងជាក់លាក់មួយរូបដើម្បីភាព សុក្រឹតភាពនិងត្រឹមត្រូវ បើសិនជាគេហាត់របាំបុរាណត្រូវតែគ្រូបង្ហាត់ក៏គ្រូបុរាណ បើហាត់តួនាយរោង ឬតួនាងក៏ជ្រើសរើសគ្រូឯកទេសអោយបានត្រឹមត្រូវ ដូចជាស្តេចជាដើម ។

សង្គេតឃើញភាពមិនត្រឹមត្រូវមួយចំនួននាពេលបច្ចុប្បន្ន មានការខុសឆ្គងដោយការជ្រើសរើសយកគ្រូបុរស ឯកទេសខាងល្ខោនខោលមក បង្ហាត់របាំបុរាណទៅវិញ នេះជាភាពខុសឆ្គងមួយ គួរកែសម្រួល ប្រភពរូបភាពដ៏ល្អឥតខ្ចោះដោយ សាលា music art school » ៕





