ខ្លាំងមិនចាញ់ម្តាយសោះ! ចេញមុខត្រឹមតែ១ថ្ងៃសោះ កូនស្រីរបស់អ្នកនាង ទ្រី ដាណា ទទួលបានប្រជាប្រិយភាពខ្លាំងដល់ម្លឹង ធ្វើឲ្យមានអ្នកចុច Like Page ដល់ទៅរាប់ម៉ឺននាក់ទៅហើយ...
-

អ្នកណាៗក៏បានស្គាល់ ឬ បានលឺ​អំពីឈ្មោះ ម្ចាស់ហាងពេជ្រ និងមាស នៅស្ពានព្រែកព្នៅហើយមកហើយ ហើយក៏ជាមនុស្សម្នាក់ ដែលចូលចិត្តធ្វើបុណ្យទាន ជួយដល់ជនទីទាល់ក្រ ជួបនូវការលំបាក ថែមទាំងជាបុគ្គលម្នាក់ ដ៏មានកេរ្តិ៍ល្បីល្បាញ នៅក្នុងសង្គម ។ ទង្វើរដ៏ល្អ និងជាមនុស្សដែលមានទឹកចិត្តសប្បុរសបែបនេះហើយ ទើបធ្វើឲ្យមហាជន គាំទ្រ និងស្រលាញ់ អ្នកនាង រហូតមក ។

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហាញមុខកូនស្រីជាទីស្រលាញ់របស់អ្នកនាង ធ្វើឲ្យបងប្អូនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ។ អ្វីដែលគួរឲ្យសរសើរនោះ អ្នកនាងដាណា ទ្រី បានប្រាប់ថា កូនស្រីរបស់ខ្លួនជាក្មេងដែលស្លូតបូត ទន់ភ្លន់ និងជាមនុស្សដែលឧស្សាហ៍ព្យាយាមរៀនសូត្រ មិនដើរលេងផ្តេសផ្តេស ទើបធ្វើអ្នកនាង ដាណា ទ្រី មានអារម្មណ៍ថាសប្បាយចិត្តពេលបានឃើញកូនស្រី ល្អបែបនេះ។

អ្នកស្រីដាណា ទ្រី ប្រាប់ទៀតថា កូនស្រីរបស់គាត់មិនចេះទាមទារអ្វីនោះទេ តែដោយសារអ្នកស្រី សួរកូនស្រីញឹកពេក ទើបកូនស្រីបា្រប់ថា គាត់ចង់បានរថយន្ត ម៉ាក ព្រូស មួយគ្រឿងគ្រាន់ជូនប្អូនៗទៅសាលារៀនប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រាន់តែលឺកូនស្រីប្រាប់បែបនេះ អ្នកស្រី ដាណា ទ្រី និងស្វាមី ក៏សម្រេចចិត្ត ទិញរថយន្តស៊េរីទំនើបជូនកូនស្រីដែលមានតំលៃដល់ទៅកន្លះលានដុល្លារ និងមានពណ៏យ៉ាងស្រស់ស្អាតថែមទៀតផង។

ទន្ទឹមនឹងនេះ អ្នកស្រី ដាណា ទ្រី ក៏សូមឲ្យបងប្អូនជួយ Like និងជួយ Share ផេកកូនស្រីផង ព្រោះថាគាត់ទើបតែបង្កើតឡើង មិនទាន់មានអ្នកស្គាល់នោះទេ។ បន្ទាប់ពីបានលឺដំណឹងនេះ ក្នុងរយៈមួយយប់ មានអ្នកចុច Like ផេក យុវតីរូបនេះ រហូតដល់ទៅ ជាង៦ម៉ឺននាក់ឯណោះ។