អីយ៉ាស់! ស្ងាត់ៗ ពេជ្រ សោភា បង្ហាញផ្ទះវីឡា កំពុងសាងសង ឡើងស្គឹមស្គៃ ធ្វើឲ្យហ្វេនៗលាន់មាត់សឹងតែគ្រប់គ្នាថា...
ភ្នំពេញ៖ តារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើន កុះករ ពីរមួយឆ្នាំទៅមួយឆ្នាំ អ្នកនាង ពេជ្រ សោភាព បានបង្ហាញផ្ទះវីឡាដ៏ធំស្គឹមស្គៃ មួយ ដែលមិនទាន់សាងសងរួចរាល់នៅឡើយតែមើលទៅគឺបាន ៦០ទៅ៧០ភាគរយ ដែលជាហេតុធ្វើឲ្យមហាជន មានការកោតសរសើរយ៉ាងខ្លាំង ។

ពេជ្រ សោភា មានភាពជោគជ័យកាន់តែខ្លាំង នៅក្នុងវិស័យមុខជំនួញ និងសិល្បៈ ។ តែបើងាកទៅមើលពីជីវិតឯកជនរបស់កញ្ញាវិញ តារាស្រីរូបនេះ ពិតជាជីវភាពធូរធាច្រើន គឺដោយសារតែការខិតខំប្រឹងរបស់អ្នកនាង ទើបអ្នកនាង ឈានមកដល់ដំណាក់កាលនេះ។

ជាក់ស្តែងនៅមុននេះបន្តិច អ្នកនាង ពេជ្រ សោភា បានបង្ហាញផ្ទះវិឡា ដែលកំពុងតែសាងសង មើលទៅពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់ គឺមានលក្ខណៈធំទូលាយ និងក្បាច់រចនា ស្អាតណាស់។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសរសើរថាផ្ទះនេះធំ ហើយស្អាតខ្លាំងណាស់៕











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។