សូមចូលរួមរំលែកទុក្ខផង! នារីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេងដោយសារតែ...
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ រស់នៅលើបផែនដីដ៏ធំមួយ តែងតែមានជួបមានបែក មានអ្នកខ្លះអាចរស់នៅជាមួយដល់ចាស់ ស្គាល់ បានសើចសប្បាយ បានដើរលេងជាមួយគ្នា ទោះបីជាមកពីទីកន្លែងផ្សេងគ្នាក៏ដោយ នេះគឺព្រោះតែនិស្ស័យ របស់មនុស្សយើង ដែលធ្វើបុណ្យបានល្អ តែងតែជួបមនុស្សល្អ មិត្តភក្តិដែលល្អ ។

តែយើងជីវិត គ្មាននរណាម្នាក់ អាចកំណត់បានទេថា ខ្លួននឹងត្រូវ លាចាកលោក នៅពេលណា ថ្ងៃណា វេលាណា ថ្ងៃនេះយើង ថ្ងៃស្អែកគេ ក៏យើងមិនដឹង។ ដោយឡែកកាលពេលថ្មីៗនេះ ប្អូនស្រីម្នាក់ គាត់ទទួលមរណភាពទៅ ដោយសារ តែជំងឺជាច្រើនមុខ ដែលជាហេតុធ្វើឲ្យសាច់ញាតិ មិត្តភក្តិ ពិតជាមានអារម្មណ៍ថា សោកស្តាយជាខ្លាំង ព្រោះតែគាត់ជាមនុស្សល្អ រៀនបានខ្ពង់ខ្ពស់ និងរួសរាយគួរស្រលាញ់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Në Në បានបង្ហោះសារយ៉ាងក្រៀមក្រំបំផុត បន្ទាប់មិត្តសំលាញ់បានទទួលមរណភា ។ ម្ចាស់គណនីរូបនេះបានរៀបរាប់ថា "បាត់បង់មិត្តម្នាក់ទៀតហេីយខ្ញុំ ត្បិតយេីងស្គាល់គ្នារយះពេលខ្លីតែមានន័យជាងស្គាល់គ្នារយះពេលយូរទៀត ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតណា Love u  Seng Srey Neang ទេីបតែឆាតមកប្រាប់៤ថ្ងៃថាជាហេីយបានធូរហេីយតែពេលនេះអែងទៅចោលខ្ញុំហេីយ អរគុណវេលាកន្លងមកដែរអោយពួកយេីងស្គាល់គ្នាជាតិក្រោយសូមធ្វេីមិត្តនឹងគ្នាទៀតណា"។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mëë Thëæ បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួលថា "វាលឿ​នពេកហេីយឯង​ ក្រែង​ឯងថាពេលខ្ញុំទៅភ្នំពេញយេីងទៅដេីរលេងមួយគ្នាអីមិចក៏លូវចោលគ្នាចឹង​ យេីងទទួលយកមិនបានទេ ទោះបី​ជា​យេីង​ស្គាល់​គ្នា​ត្រឹម​តែរយះណេលខ្លីក៏ដោយតែការស្រឡាញ់មួយនិងមិនអាចបំភ្លេចបានទេ​ សូម​ឯង​ទៅ​អោយ​បាន​សុខ​  កុំអោយដូចជាតិននេះ Seng Srey Neang RIP "។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់ទទួលមរណភាព គឺដោយសារតែ ជំងឺក្រលៀន និងតម្រង់នោម ៕