អ្នកនាង ទ្រី ដាណា ទម្លាយពីអត្តចរិកពិត របស់កូនស្រី ថាជាក្មេង...
-

ម្ចាស់ហាងពេជ្រ និងមាស នៅស្ពានព្រែកព្នៅដែលបងប្អូនជាច្រើនគោរពស្រលាញ់ ព្រោះតែគាត់ជាមនុស្សម្នាក់ ដែលចូលចិត្តធ្វើបុណ្យទាន ជួយដល់ជនទីទាល់ក្រ ជួបនូវការលំបាក ថែមទាំងជាបុគ្គលម្នាក់ ដ៏មានកេរ្តិ៍ល្បីល្បាញ នៅក្នុងសង្គម ។ ទង្វើរដ៏ល្អ និងជាមនុស្សដែលមានទឹកចិត្តសប្បុរសបែបនេះហើយ ទើបធ្វើឲ្យមហាជន គាំទ្រ និងស្រលាញ់ អ្នកនាង រហូតមក ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ទ្រី ដាណា ក៏បានទម្លាយចរិកពិតរបស់កូនស្រី របស់ខ្លួន ថា កូនស្រីរបស់ខ្លួនជាក្មេងដែលស្លូតបូត ទន់ភ្លន់ និងជាមនុស្សដែលឧស្សាហ៍ព្យាយាមរៀនសូត្រ មិនដើរលេងផ្តេសផ្តេស ទើបធ្វើអ្នកនាង ដាណា ទ្រី មានអារម្មណ៍ថាសប្បាយចិត្តពេលបានឃើញកូនស្រី ល្អបែបនេះ។

ទោះបីជាម្តាយនិងឪពុកជាអ្នកក្តី តែកូនស្រីរបស់អ្នកនាង មិនដែលធ្វើឲ្យព្រួយបារម្ភ ឬ កើតទុក្ខអ្វីនោះទេ ព្រោះតែកូនស្រីគឺជាមនុស្សល្អ ឧស្សាហ៍ នៅក្នុងការរៀនសូត្រ មិនដែលចេះទាមទារអ្វី ឬ ដើរលេង​ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភឡើយ។ ក្នុងនាមជាម្តាយ ឪពុក ពិតជាមានមោទនភាពចំពោះកូនស្រីម្នាក់នេះខ្លាំងណាស់។ ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកលោកស្រីក៏បានបង្ហោះវីដេអូដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រី បង្ហាញមុខកូនស្រីសំណព្វចិត្ត ដោយកូនស្រី ចង់ឲ្យលោកស្រីទិញឡាន Prius មួយគ្រឿងគ្រាន់ជូនប្អូនទៅរៀន តែជាក់ស្តើង លោកស្រី បែរជាទិញឡានប្រភេទ Lamborghini Urus នេះគឺសម្រាប់កូនស្រីទៅវិញ ហើយ Lamborghini Urus មួយគ្រឿងនេះមានតម្លៃរហូតដល់ ៥០មុឺនដុល្លារ ឯណោះ ។​ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាងទ្រី ដាណា បានបង្ហោះសារថា "ថាមិនដែលចេះទារអីទេ ខ្ញុំប្រាប់គាត់ចង់ទិញឡានមួយឱ្យជិះ គាត់ថាមិនបាច់ក៏បាន ដល់សួរពេក ថាចឹងសុំអាព្រូសមួយ ដឹកប្អូនទៅរៀនក៏បាន  បងប្អូន នេះហើយ កូនស្រីខ្ញុំ  មិនដែលចេះដើរលេងទេ ទំនេរមើយូធូប ចូលចិត្តបច្ចេកវិទ្យាណាស់ ចឹងទិញអានេះ វាត្រូវគាត់ម៉ាច់។ អាណិតគាត់ ចេះគោរព ចេះដឹង មិនចេះឬកទេ រៀនដឹងរៀន មកផ្ទះជួយលក់ទៀត"៕