ច្បាស់នៅប៉ុណ្ណឹង! ពេលនេះម្ចាស់ហ្គារ៉ាសឡាន ចេញមកបញ្ជាក់ឲ្យអ្នករិះគន់ ទៅ ជី ដេវីត រឿងទិញឡានបង់រំលស់ ឲ្យបានភ្លឺភ្នែកថា...មានវិដេអូ
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងរថយន្តរបស់លោក ជី ដេវីត ដែលបានទិញ ជាកាដូជូនគូរស្នេហ៍របស់លោក គឺកញ្ញា ទេព  ពូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងរឿងទិញរថយន្ត ពីរគ្រឿង ដែលលោកជី ដេវីត បានទិញ មានមតិមួយចំនួនបានលើកឡើងថា លោកទិញ បង់រំលស់ ដែលរថយន្តទាំងពីរគ្រោះនោះ មានម៉ាក Rolls Royce និងមួយគ្រឿងទៀតគឺម៉ាក Tundra។

ដើម្បីឲ្យអស់ចម្ងល់ថាតារាចម្រៀងរូបនេះ ទិញរថយន្តបង់រំលស់ ឬ បង់ផ្តាច់នោះ ក៏មានបងប្រុសម្នាក់ បានចេញវិដេអូ បញ្ជាក់ការពិត ចំពោះរឿងរ៉ាវទាំងអស់នេះ ដោយលោកបានរៀបរាប់ថា​" រថយន្តដែល ប្អូនប្រុស ជី ដេវីត ទិញទាំងពីរគ្រឿងនេះ គឺបង់ជាលុយសុទ្ធ មិនមែន បង់រំលស់ទេ គឺគាត់បានធ្វើការបង់ផ្តាច់តែម្តង"។

មានវិដេអូ៖