តារាចម្រៀងសំលេងស្អក លោកខេម ដែលបានផ្លាស់ប្តូរទ្រនំថ្មី ទៅកាន់គ្រួសារ Galaxy Navatra ភ្លាម លោកក៏បានចេញបទថ្មីៗជាច្រើន មានទាំងបទឆ្លើយឆ្លងជាមួយកញ្ញា តន់ ចន្ទសីម៉ា និងបទទោលផងដែរ។
ដោយឡែកកាលពីពេលថ្មីៗនេះ លោកក៏បាន ធ្វើការបកស្រាយបទចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំមួយពេលមក” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Tempo Tris ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ តាមបណ្តាញសង្គម។
បើយោងតាមគណនីហ្វេសប៊ុក Galaxy Navatra បានបង្ហោះសារថា " សុំគេញុាំបាយតែសុំឲ្យគេចាក់សោចូលក្នុងផ្ទះ ចម្លែកៗខ្លាំងម្លេះពូខេម ហាងមានច្រើនណាស់ម៉េចមិនទៅហូបបាយ មកចង់ហូបអីនៅផ្ទះតន់ ចន្ទសម៉ា? មនុស្សនេះខិលពេកហើយ"។
នៅក្នុងបទចម្រៀងមួយបទនេះ បានចេញ MV ផ្លូវការហើយ ពិតជាប្លែកអារម្មណ៍ និងទាក់ទាញបំផុត ធ្វើឲ្យមហាជនលាន់មាត់សរសើរ គ្រប់គ្នាថា ឡូយណាស់ ជិះសុទ្ធតែឡានស្ព័រ ទៅសុំបាយគេញុាំ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ជិះសុទ្ធតែឡានស្ព័រហើយមកសុំបាយគេម៉ាពេល ពូខេម" ។ បងខេមតាំងពីចូលផលិតកម្មនិងល្បីខ្លាំងណាស់ហើយចេញបទពិរោះៗទៀត ខ្ញុំគាទ្រ Galaxy Navatraណាស់សុំសសើរម៉ង់ ពូកែរកកន្លែងថតណាស់ពិតជាស្អាត ណាស់ បងខេម និងបសីម៉ា និងសមនិងបទនិងទៀត Love idol ទាំងពីរពេញបេះដូង អាស្ចារ្យណាស់" និងមានពាក្យសរសើរជាច្រើនទៀត៕
សូមទស្សនាទាំងអស់គ្នា៖