កក្រក ៖ ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរង គ្រោះ ថ្នា ក់ធ្ងន់ធ្ង រដោ យ កាំ បិ ត ឆូ តផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយឪពុកម្តាយ កុមារី ឡាស់ម៉ាវី លីយ៉ា អាយុ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួ សនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល គ្រឿងបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួន ដេីម្បីជួយសម្រាលការលំបាក និងការព្យាបាល។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះកុមារីដែលទទួលរងគ្រោះដោយស្ត្រីដៃ ដ ល់ម្នាក់យ ក កាំ បិ ត វះ មុ ខដោយសារតែក្មេងៗ ឈ្លោះ គ្នា ហេីយជួបគ្រោះថ្នាក់បែបនេះស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ ៨ខែផង។ លោកជំទាវ បានលេីកទឹកចិត្ត និងផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អដេីម្បីសុខភាពកូនក្នុងផ្ទៃ ហេីយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរដល់កុមារី លីយ៉ា ឆាប់បានជាសះស្បេីយឡេីងវិញ។

លោក ញ៉ង់ វ៉ាន់នី និងលោកស្រី ហុង គឹមលាន ត្រូវជាឪពុកម្តាយរបស់កុមារីរ ងគ្រោះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ យកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ៕




