ក្រោយពីលោកបង ជី ដេវីត សម្រេចចិត្តសាងផ្នួសជាព្រះសង្ឃ ស្រាប់តែប្អូនស្រី ចេញមកសរសើរពីបងប្រុសពេញៗមាត់ថា...
-

ភ្នំពេញ៖ ដូចជាបងប្អូនជាច្រើនបានជ្រាបហើយថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានសម្រេចចិត្តសាងផ្នួស បួសជាព្រះសង្ឃ ធ្វើឲ្យមហាជន និងហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លោក ងួន ចាន់ដេវីត បានបំពេញតួនាទីជាកូនប្រុស ដែលបានសាងផ្នួស ដើម្បីសន្សំកុសលផលបុណ្យ និងបំពេញតួនាទី ឬ កំហុសឆ្គងដែលខ្លួនកន្លងមក។

ដោយឡែកបើងាកទៅមើលគណនីហ្វេសប៊ុករបស់ប្អូនស្រីរបស់ ងួន ចាន់ដេវីត បានបង្ហោះសារថា "ខ្ញុំពិតជាមានមោទនភាពចំពោះលោកបងជាអនេកប្បការ ព្រោះលោកបងបានបំពេញនូវតួនាទីជាកូនប្រុសដើមទ្រូង៥ហត្ថ ហើយក៏បានបំពេញនូវអ្វីដែលលោកបងប៉ងប្រាថ្នាជាយូរមកហើយ។ សូមលោកបងជ្រះថ្លាក្នុងផ្លូវសាសនា យកព្រះធម៌ជាអ្នកនាំផ្លូវទៅរកសេចក្ដីស្ងប់សុខ សូមឲ្យជៀសផុតនូវទុក្ខទាំងឡាយទាំងពួង។ ក្នុងនាមខ្ញុំជាប្អូនស្រី សូមអនុមោទនាដោយសេចក្តីជ្រះថ្លាជាទីបំផុត។ 

យ៉ាងណាមិញ​ ក៏មានបងប្អូនជាច្រើន សូមអនុមោទនា និងសូមឲ្យលោកបង តាំងចិត្ត បំពេញតួនាទីជាព្រះសង្ឃឲ្យបានល្អ ក្រោមឪវាទព្រះ និងមានចិត្តស្ងប់សុខ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា៕