សូ ដានីតា ចាត់ទុកឆ្នាំ២០២០នេះ ជាឆ្នាំអាក្រក់បំផុត នៅក្នុងជីវិត ព្រោះថាទាំងកញ្ញា និងមិត្តរួមអាជីពជាច្រើននាក់ដែលបានជួប...
តារាសម្តែងនិងបង្ហាញម៉ូត កញ្ញា សូ ដានីតា ដែលជាតារាមួយរូបទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗយ៉ាងច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក ។ ដោយឡែកាលពីប៉ុន្មានថ្ងៃមុន ម្តាយរបស់កញ្ញា បានទទួលមរណ ភាព ធ្វើឲ្យកញ្ញា និងក្រុមគ្រួសារពិតជាមានទុក្ខជាខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ ពិតជាក្រៀមក្រំខ្លាំងណាស់ ពេលបានទទួលដំណឹងមរណ ភាពរបស់មិត្តរួមអាជីព ជួបទុក្ខធំ ដូចជាខ្លួនកាលពីប៉ុន្មានខែមុន។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារ "ឆ្នាំ២០២០ពិតជាសា ហា វពេកហើយ តារាៗជាច្រើនមិនថាក្មេងចាស់ មានទុក្ខព្រោះព្រាត់សាច់ញាតិ រួមទាំងខ្ញុំ បាត់បង់ម្តាយដែរសូមអោយបងប្អូនផ្សេងៗរួចផុតពីទុក្ខសោកផងចុះ"។

យ៉ាងណាមិញ កញ្ញា គឺមានតែចូលរួមរំលែកទុក្ខ និងក្រៀមក្រំបំផុត ចំពោះការបាត់មនុស្សជាស្រី ដូចជាមិត្តរួមអាជីព ដែលកំពុងតែជួបទុក្ខនៅពេលនេះ៕








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។