ខ្លាំងមែន! ត្រឹមរយៈពេលមិនដល់២ឆ្នាំ អាចផ្លាស់ប្តូរជីវិតទាំងស្រុង ដែលធ្លាប់នៅបន្ទប់៤០ដុល្លារក្លាយខ្លួនជាស្រ្តីឆ្នើម មានលុយ ផ្ទះ ឡានជិះជាង៥ម៉ឺនដុល្លារ….
សីហា
-

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ចេ ចេ ដែលជានតំណាងចែកចាយ NNP របស់លោកស្រី ទ្រី ដាណា បានឲ្យដឹងថា ៖ ឱ្យតែទិញរបស់ថ្មី ចេះតែស្រមៃដល់ការចាប់ផ្ដើម ដំបូងចេះតែចង់ហូរទឹកភ្នែក ចេះតែគិតថា ហើយខ្ញុំកំពុងយល់សប្តិមែនមិនមែនទេ គឺខ្ញុំធ្វើវាបានហើយ កាលមុននៅបន្ទប់ជួលមួយខែ 40ដុល្លារ ឥឡូវមានផ្ទះនៅខ្លួនឯង មានឡានតម្លៃជាង ៥ម៉ឺនដុល្លារជិះ មានទ្រនំស្រួល កាលមុនពាក់តែគ្រឿងកាឡៃ ឥឡូវស្គាល់ពេជ្រនឹងគេហើយ 

ខ្ញុំមិនមែនចង់បង្ហាញអីទេ តែវាជាជីវិតពិត ឆាកជីវិតពិត ដែលមិនធ្លាប់គិតថាមានថ្ងៃនេះ រយៈពេលមិនដល់២ឆ្នាំ ដែលខ្ញុំប្ដូរទាំងស្រុង ហើយជារឿងនឹកស្មានមិនដល់។ អរគុណណាស់ ចែ ទ្រី ដាណា បងប្រុស ហ៊ីង បញ្ញារិទ្ធ ធ្វើឱ្យជីវិតខ្ញុំប្ដូរទាំងស្រុង អរគុណ NNP គេថាពេលទាល់ច្រកបំផុត អាចនឹងមានអ្វីកើតឡើងនឹកស្មានមិនដល់ បងប្អូនជឿទេ កាល​ឆ្នាំ​២០១៨ ខ្ញុំ​កាន់​សាប៊ូ NNP ៣​ដុំ ដើរ​សួរ​គេ​ពេញ​ផ្សារ មិន​ធ្លាប់​ស្រមៃ​ថា​មានថ្ងៃនេះ។

បើនិយាយពីជីវិតវិញ អ្នកស្គាល់ខ្ញុំពីមុន ទើបដឹងច្បាស់ ខ្ញុំ និង​​ប្ដី ការ​ហើយ​​នៅ​បន្ទប់​ជួល​រាប់​ឆ្នាំ រក​ស៊ី​ជំពាក់​គេ​អស់​លុយ​ពី​ខ្លួន។ ពេល​ខ្លះ ក៏​អង្គុយ​ស្រក់​ទឹក​ភ្នែក ម៉េច​បាន​រក​ស៊ី​ចំ​តែ​អ្នក​បោក ហើយ​បើ​នៅ​ចឹង​ទៀត អនាគត​កូន​ខ្ញុំ​ម៉េច​វិញ ឬ​នៅ​បន្ទប់​ជួល​ចឹង​រហូត? បើ​ប្ដី​ខ្ញុំ​វិញ ចេញ​ពី​ធ្វើ​ការ​តាំង​ពី​ព្រឹក យប់​បាន​ដល់​ផ្ទះ នៅ​តែ​គ្មាន​ជីវិត​ប្រសើរ​ដូច​គេ តែ​យ៉ាង​ណា​ក៏​បាន​លុយ​ប្រាក់​ខែ​ពី​គាត់ គ្រាន់​ទប់​ទល់។

ខ្ញុំ​ចេះ​តែ​រក​ស៊ី​ខុស​ពេក គ្រួសារ​ខ្ញុំ​ក៏​ខ្លាច ប្ដី​ខ្ញុំ​ក៏​លែង​ទុក​ចិត្ត មិន​ហ៊ាន​ឱ្យ​រក​ស៊ី​អី​ទៀត​ទេ ខ្លាច​ខាត​ជំពាក់​គេ​កាន់​តែ​ធ្ងន់​ក បើ​ចាំ​តែ​គេ​បោក​ប្រាស់​ចឹង​នោះ។ កាល​នោះអស់សង្ឃឹមណាស់ តែចៃដន្យអី ឃើញ​ចែ ដាណា គាត់ Live តាម Facebook រើស​តំណាង​ចែក​ចាយ NNP ធ្វើ​ម្ហូប​បណ្ដើរ មើល​គាត់ live បណ្ដើរ មាន​អារម្មណ៍​ថា​ចូល​ចិត្ត​គាត់​ណាស់ ព្រោះ​គាត់​និយាយ​មក​ចំៗ​គួរ​ឱ្យ​ទុក​ចិត្ត។ ៣ថ្ងៃ​គត់ ខ្ញុំ​មើល​គាត់ ដាច់​ចិត្ត​ថា​ដល់​ពេល​សាក​ហើយ

ឆ្នាំ​២០១៨ ខ្ញុំ​លួច​សន្សំ​លុយ​ពី​ទិញ​ម្ហូប ដក​ទុក​ម្ដង​តិច បាន​ជាង ១០​ម៉ឺន​រៀល យក​ទៅ​​ទិញ​សាប៊ូ NNP ពី​គេ ៣​ដុំ​លក់​បន្ត​ធ្វើ​តំណាង​ចែក​ចាយ។ និយាយ​ទៅ ដើម​ទុន​ដំបូង ២៧​ដុល្លារ​អោយ​គត់។ ពេល​យក​មក​ភ្លាម ខ្ញុំ​ដើរ​សួរ​គេ​តាម​ផ្សារ ខ្ញុំ​ប្រាប់​អ្នក​ស្គាល់​គ្នា ខ្ញុំ​ពន្យល់​គេ​ជិត​ៗ​ផ្ទះ ហើយ​ក្រោយ​មក​ក៏​មាន​អ្នក​ទិញ បាន​លុយ​ចំណេញ​ខ្ញុំ​ទិញ​ថែម សន្សំ​ទុក​ទិញ​ទៀត សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​ប្រាប់​ប្ដី ថា​ចង់​កាត់​កញ្ចប់​ធំ ខ្ចី​លុយ​គេ តែ​ប្ដី​ខ្ញុំ គាត់​មិន​សូវ​សប្បាយ​ចិត្ត​ទេ ព្រោះ​ចាញ់​បោក​គេ​ច្រើន ខ្លាច​ចាញ់​បោក​ទៀត តែ​ពេល​ខ្ញុំ​ឱ្យ​គាត់​ស្ដាប់​សំឡេង​បង​ដាណា មួយ​ៗ​មាន​ន័យ គាត់​ទុក​ចិត្ត ហើយ​ក៏​ព្រម​ឱ្យ​ដាក់​ទុន​រកស៊ី ខ្ចីលុយគេខ្លះ បានចែ ដាណា អនុគ្រោះខ្លះ រហូតកាត់ដេប៉ូបានកាន់តែច្រើន។

ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​ដល់​ចែ ដាណា និង​បង​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ ដែល​ជួយ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ។ខ្ញុំ​នឹង​ខំ​ប្រឹង​បន្ត​ទៀត ហើយ​ធ្វើ​អ្វី​ឱ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​កូន​ក្រុម និង​តំណាង​ចែក​ចាយ​ខ្ញុំ កាន់តែ​រីក​ចម្រើន​ជាមួយ​គ្នា។

ស្មោះត្រង់ ចែករំលែក មិនបំពានអ្នកដទៃ នោះហើយជាមូលហេតុធ្វើឱ្យ NNP រីកចម្រើន ហើយខ្ញុំសុំសន្យាថា នឹងប្រឹងប្រែងកាន់តែខ្លាំង ចែករំលែកកាន់តែច្រើន ៕