មហាចិត្តបុណ្យ! អ្នកនាងទ្រី ដាណា ទៅដល់ទីណា បងប្អូនចោមរោមយ៉ាងច្រើនកុះករ នៅទីនោះ ហើយអ្នកនាង ក៏ធ្វើរឿងភ្លែតមិនចាំយូរ...
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ ត្រូវតែមនការតស៊ូ និងប្រឹងប្រែងនៅក្នុងការរស់នៅ ដើម្បីបន្តការរស់នៅបានដូចអ្នកដទៃ តែគ្រាន់តែការប្រឹងប្រែងរបស់គាត់មិនត្រូវផ្លូវ ឬ ក៏គាត់តស៊ូមិនទាន់ដល់ទើបជីវិតរបស់គាត់ មិនអាចទៅដល់គោលដៅដែលខ្លួនត្រូវប៉ងប្រាថ្នាបាន ដូចគេ។ សម័យនេះមានមនុស្សស្រីជាច្រើន គាត់ទទួលបានជោគជ័យ ដូចជាអ្នកនាង ទ្រី ដាណា ជាដើម គាត់គឺជាស្រ្តីម្នាក់ ដែលទទួលបានជោគជ័យខ្លាំង។ នាពេលបច្ចុប្បន្នគាត់បានខំប្រឹងណាស់ទម្រាំមានថ្ងៃនេះ ហើយគាត់ក៏ជាមនុស្សចិត្តបុណ្យម្នាក់ផងដែរ ដើរជួយដល់ជនទីទាល់ និងមនុស្សជាច្រើនទៀតទៅតាមអ្វីដែលគាត់អាចធ្វើបាន ព្រោះគាត់ធ្លាប់ជួបរឿងមួយនេះអស់ហើយ ទើបគាត់មានគំនិតចង់ជួយដល់ជនទីទាល់ក្រលំបាក ឲ្យពួកគាត់អាចមានជីវិតដែលសមប្រកប។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ទ្រី ដាណា ក៏បានចុះទៅសួរសុខទុក្ខ ក្មួយស្រីម្នាក់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយក៏បានជួបនិងបងប្អូនជាច្រើន ដែលគាត់មានការលំបាកដូចគ្នា មានទាំងអ្នកពិការជើង និងប្អូនម្នាក់ត្រូវភ្លើងឆក់ ។ អ្នកនាង ទ្រី ដាណា បានលើកឡើងថា "ពួកគាត់ថា ខ្ញុំនៅក្រៅក្មេងជាងក្នុងទូរសព្ទ ហើយខ្ញុំទៅនៅក្នុងទូរសព្ទតាំងពីកាល ។ តាមពិត ថាមកមើលក្មេងឆក់ខ្សែភ្លើង នៅឃុំបឹងនិមល ស្រុកឈូក តែឃើញពួកគាត់ពិការ និងរបួស ក៏ចែករំលែកទៅគាត់ខ្លះ ឃើញគាត់សប្បាយ ខ្ញុំនេះសប្បាយតាមហ្នឹងដែរ។ តាមផ្លូវស្រស់ស្រាយណាស់ កាត់វាលស្រែ កាត់ស្រូវ ជាពិសេសកាត់ក្លិនអាចម៍គោ ឡើងធម្មជាតិហ្មង "។

ប្រភព៖ ទ្រី ដាណា Dana Try