បន្ទាន់! ថ្ងៃនេះកម្ពុជាយើង រកឃេីញអ្នកឆ្លងវីរុសកូវីដ១៩ ​ថ្មី​ ចំនួន២៣នាក់ទៀតហើយ និងជាសះស្បេីយ​ ១នាក់ ​
-

នៅមុននេះបន្តិចនៅលើផេកផ្លូវរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ២៣នាក់ទៀត និងជាសះស្បេីយ​ ១នាក់ ​។

ថ្ងៃទី​ ២៥ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ២៣នាក់​ ជាករណីនាំចូល​ទាំងអស់​: ជនជាតិខ្មែរ​ ១៩នាក់​ (៤នាក់ធ្វេីដំណេីរមកពីប្រទេសឥណ្ឌូនេស៊ី​ និង១៥នាក់មកពីប្រទេសរុស្ស៊ីក្រោយពីធ្វេីតេស្តលេីកទី៣​) ​ និង៤នាក់ជនជាតិឥណ្ឌូនេស៊ី​ធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ី​ ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន២២៥នាក់ ជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យកេីន #៨២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៤៣នាក់​ និងស្លា ប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 57496 ស្មេីនឹង​ 3463 ក្នុង១លាន នាក់ ។ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 http://covid19-map.cdcmoh.gov.kh អរគុណ​ inSTEDD ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥"។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC