តារាចម្រៀងដ៏មានប្រជាប្រិយភាព និងជាតារាមួយរូប ដែលចូលចិត្តលេងស្ទាយ៍ តុបតែងខ្លួនបែបទាន់សម័យ ហាយសូរ និងប្លែកជាប្រចាំ កញ្ញា ទេព បូព្រឹក្ស ទើបតែត្រូវគូស្នេហ៍របស់ខ្លួន Surprise នូវរថយន្តមួយគ្រឿង ម៉ាក ROLLS ROYCE GHOST ដែលមានតំលៃកប់ពពក ធ្វើឲ្យមហាជនជាច្រើនបានយករឿងមួយនេះ មកធ្វើការវែកញែក និងមានអ្នកខ្លះក៏សរសើរពេញៗមាត់ថា រថយន្តថ្មីបងស្អាតណាស់ ។

ដោយឡែកបន្ទាប់ពី ទទួលបានកាដូពីគូស្នេហ៍ហើយនោះ កញ្ញា ទេព បូព្រឹក្ស ក៏ទទួលបានដំណឹងដ៏អស្ចារ្យមួយទៀត ពីគូស្នេហ៍ គឺការសាងផ្ទួស ជាព្រះសង្ឃ ដែលធ្វើឲ្យឪពុកម្តាយ មានអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែក ពេលបានទទួលដំណឹងមួយនេះ។

ជាក់ស្តែងបើងាកមើលពីបញ្ហារថយន្តរបស់លោក ជី ដេវីត ដែលបានទិញឲ្យគូស្នេហ៍វិញ នៅតែបន្តមានមនុស្សជជែកវែកញែកមិនឈប់ ។ យ៉ាងណាមិញ ម្ចាស់ហ្គាសរ៉ាសក៏បានចេញមកបញ្ជាក់ជូនបងប្អូនហើយថា លោក ជី ដេវីត មិនបានធ្វើការបង់រំលស់រថយន្តដូចមនុស្សមួយចំនួនបានចោទនោះទេ គឺលោកបានទិញ ដោយលុយសុទ្ធតែម្តង។





នៅថ្ងៃនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ដោយបានសរសេរថា "អ្វីដែលក្រុមគ្រួសារខ្ញុំបានប្រាប់ពិតជាមិនខុសមែន មនុស្សល្អព្រះតែងតែជួយនឹងជួបតែមនុស្សល្អៗ យើងធ្វើអ្វីដែលស្មោះត្រង់ នឹងមិនបំពានអ្នកដទៃ នោះមា រនឹងចា ញ់ឯង អរគុណបងប្រុសដែលបារម្ភនឹងពួកប្អូន"។




