នៅថ្ងៃនេះមានអ៊ុំប្រុសម្នាក់ គាត់បានទៅទិញខ្សែ ហើយត្រូវថ្លៃគ្នាហើយ អ៊ុំប្រុសនោះ ក៏បានគិតលុយ ហើយក៏បានដើរចេញទៅ បន្ទាប់ពីនោះ មកស្រាប់តែម្ចាស់ហាង គាត់បានបង្ហោះសារតាមរក ព្រោះតែ អ៊ុំប្រុសរូបនោះ គាត់បានប្រគល់លុយលើសចំនួន១លានរៀល ជាចំនួនដែលច្រើនបំផុត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kim Hong diamond Jewelry បានបង្ហោះសាររូបភាព អមជាមួយសារយ៉ាងខ្លី ដើម្បីប្រកាសតាមរក អ៊ុំប្រុសនៅក្នុងរូបភាពនេះ ដើម្បីមកទទួលប្រាក់វិញផងដែរ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា"លោកពូ មកទិញខ្សែកអោយលុយខ្ញុំលើស 1លានរៀល ! បើសិនពូបានឃើញផុសនេះចាំមកយកលុយវិញផងពូ អរគុណ ! សូមបងប្អូនជួយ share អោយពូបានឃើញផង អរគុណច្រើន !ផ្សារច្បារអំពៅ ទូលេខ1"។

ដំណឹងមួយនេះត្រូវបានបងប្អូនជាច្រើន សម្តែងការរីករាយ និងសរសើរយ៉ាងខ្លាំងចំពោះម្ចាស់ ហាង ដែលបានធ្វើទង្វើរល្អមួយនេះ ព្រោះថាចំនួន ១លានរៀន ពីតជាច្រើនណាស់សម្រាប់អ្នកក្រដែលមានជីវភាពខ្សត់ខ្សោយ៕

ប្រភព៖ Kim Hong diamond Jewelry