ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា លោក តាន់ គឹមសួរ និង សុភ័ក្រ កុសុម៉ា មានរយៈចុងក្រោយនេះ មានមហាជនជាច្រើនមានការមន្ទិលសង្ស័យ ថាមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយបែកធ្លាយតែងតែមានដំណើរកម្សាន្តជាមួយគ្នា ថែមទាំងខមិនឆ្លងឆ្លើយគ្នាយ៉ាងស្វិតៗជាមួយគ្នា។
.jpg?1595665983)
កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានប្រជាប្រិយភាព ដោយសាមានសមត្ថភាពជាច្រើនផ្នែក ជាពិសេសពូកែវោហាស័ព្ទ ចាក់ទឹកមិនលេច ព្រមទាំងនិយាយកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនសប្បាយជានិច្ច។ សុភក្រ កុសុម៉ា តែងតែទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បះតាមរយះការធ្វើជា MC ការច្រៀងនិងថតស្ពតជាច្រើនទៀតព្រោះមាន មហាជនជាច្រើនចូលចិត្តនិងគាំទ្រកញ្ញា ក៌ព្រោះកញ្ញា ពូកែវោហាសព្ទ័ កំប្លុកកំប្លែង និងការតែងខ្លួនស្ទាយប្លែកៗដែឡទទួលបានការចាប់អារម្មណខ្ពស់ពីមហាជន។
.jpg?1595665988)
ថ្មីៗនេះ កុសុម៉ាត្រូវបានឃើញធ្វើដំនើរកុំសាន្តនៅឯតំបន់ភ្នំក្នុងខេត្តព្រហវិហ៊ាភ្នំ ជាមួយក្រុមការងារលោក តាន់ គឹមសួរដែលជាតារាហ្វេសប៊ុកម្នាក់ ដោយបានផ្តិតយករូបភាពស្អាតៗជាច្រើន។ ប៉ុន្តែអ្វីភ្ញាក់ផ្អើលនោះកញ្ញា បានបង្ហោះរូបភាពមួយ សន្លឹកជាមួយលោក តាន់គឹមសួរ និងភ្ជាប់មួយឃ្លាថា ជ័យោ បងប្រុសខ្ញុំមានស្នេហាហើយTan Kims our!!!។
.jpg?1595665995)
ក្រោយមានការមន្ទិលសង្ស័យជាច្រើនបានកើតឡើង ស្រាប់តែលោក តាន់ គឹមសួរ បង្ហោសារយ៉ាងវែងអន្លាយថា “Sopheak Kosoma គឺជាប្អូនស្រីដ៏ល្អរបស់ខ្ញុំ ដោយសារតែភាពរួសរាយរាក់ទាក់ ចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ទោះបីខ្លួនកំពុងតែមានទុក្ខក៏ដោយ មិនចេះប្រកាន់ខ្លួនឆ្មើងឆ្មៃ ចេះជួយឈឺឆ្អាលកិច្ចការងារសង្គមនិងព្រៃឈើ នេះហើយជាអ្វីដែលធ្វើឲ្យខ្ញុំស្រលាញ់គាត់ស្ទើលេប សូមបងប្អូនឈប់បន្តការយល់ច្រលំថាពួកយើងមានទំនាក់ទំនងស្នេហាលើសពីបងប្អូនទៀត”៕
.jpg?1595666008)
.jpg?1595666008)
.jpg?1595666008)
.jpg?1595666008)
.jpg?1595666008)
.jpg?1595666008)
.jpg?1595666008)