បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា YaYa Parkorn បានរៀបរាប់ទឹកចិត្តត្រេកអរ ពេលបានឃើញកូនបើកភ្នែកវិញ និងមានស្នាមញញឹម មកកាន់ម្តាយ ។ នៅក្នុងគណនីហ្វេសប៊ុកមួយនេះ បានរៀបរាប់ថា "កូនសម្លាញ់ ត្រឹមមើលក្រសែភ្នែកម៉ាក់បានដឹងពីអារម្មណ៍កូន ព្រោះម៉ាក់ជាម៉ាក់កូន

កូនចង់ឃើញពិភពលោកនេះណាស់ ខំកើតមកមុនពេលកំណត់15ថ្ងៃ ព្រោះកូនលឺម៉ាក់ត្អូញថាធ្ង ន់ពោះណាស់ កូនសុខចិត្តចេញមកគេងខាងក្រៅពោះម៉ាក់ ។ បើរាប់ថ្ងៃឲត្រូវកូនទើបកើតបាន18ថ្ងៃទេ ហើយថ្ងៃនេះកូនមានជំងឺ(ឈា មក កក្នុងខួរក្បាល) ទាំងដែលកូនម៉ាក់នៅខ្ចីណាស់ កូនត្រូវទទួលនូវ មុខកាំបិទវ៉ះកាត់ ត្រូវម្ជុ លចាក់សុះដៃជើង ក្រពះត្រូវទទួលថ្ នាំលេប ទាំងដែលមុនឈឺ ទឹកសុទ្ធម៉ាក់មិនហ៊ានបន្តក់ឲញាំុកូនផងខ្លាចមិនល្អ ខ្លាចប៉ះពាល់សុខភាពកូន។

តែម៉ាក់បានដឹងអ្វីម្យ៉ាងពីក្នុងខ្លួនកូន ថាកូនមានទឹកចិត្តជាកូនប្រុស កូនស៊ូខ្លាំងណាស់ ទឹកមុខក្រសែភ្នែក កូនមិនដែលធ្វើឲម៉ាក់បារម្ភទេ ដឹងខ្លួនពីថ្ នាំសន្លប់ពេលណាកូន មុឹមបានភ្លាម. កូនខំលើកដៃធាក់ជើងឲម៉ាក់ឃើញថាកូនមិនអីទេ ម៉ាក់កុំបារម្ភណា ទាំងដែលខ្លួនហើមខ្លាំងសាច់ឡើងតឹងផ្អឹស។ កូនមិនដែលយំដោយសារឈឺទេ តែកូនយំដោយសារឃ្លាន តែម៉ាក់ធ្វើមិនបានដូចកូន ម៉ាក់ទទួលស្គាល់ថាម៉ាក់រឹងមាំមិនដល់កូនទេ ឲម៉ាក់សុំទោសណាដែលទឹកដោះមានមិនគ្រប់ឲកូនមុឹមបានឆ្អែត កូនបានត្រឹមហារមាត់ងើកឆ្វេងងាកស្តាំ លិតមាត់ អារម្មណ៍មួយនេះចង់តែបញ្ចុកបាយឲកូនញាំ ហុឺ...ម៉ាក់និងព្យាយាមញាុំឲច្រើនដើម្បីកូន ទោះត្រូវលាបបាយទាំងអួលដើមករ ក៏ត្រូវញាំុ។

ឲ្យតែម៉ាក់និយាយជាមួយប៉ាជាមួយយាយរឿងជំងឺកូន ដឹងតែកូនយំពេបមាត់ ធ្វើអណ្តឺតអណ្តក់ ទាល់តែលួងអង្អែលក្បាលថាកូនមិនអីទេកូនជាហើយ យើងចេញទៅផ្ទះវិញជាមួយគ្នា ប៉ាម៉ាក់ស្រលាញ់កូនណា អ៊ុំពូមីងផ្តល់កំលាំងចិត្ត ដល់កូនច្រើនណាស់ កូនត្រូវតែជាណាកូន ទើបកូនគេងស្កប់វិញ ម៉ាក់ឆ្ងល់ហេតុអីបានកូនដឹងយ៉ាងនេះ។ ទើបតែ1ខែ5ថ្ងៃទេណាកូន ម៉ាក់អាណិតកូនខ្លាំងណាស់ថ្ងៃទើបពេលវេលាអាក្រ ក់ៗនេះកន្លងផុតទៅ ហើយបើកូនទ្រាំមិនបានកូនយំខ្លះទៅ មិនបាច់ប្រឹងធ្វើខ្លួនរឹងពេកទេ កូនមាសម្តាយ"។
ប្រភព៖ YaYa Parkorn