ឯកឧត្តម គួច ចំរើន បានលើកឡើងថា អ្នកបោះរួចខ្លួនរហូត​ តែអ្នកកេីប​ បេីខកខានមួយពេលគឺ​ ត្រូវហេីយ​ មិនទាមទារយុត្តិធម៏ទេ​ តែសុំអោយអាណិតអ្នកកេីបផង​
-

សំរាមគឺជាបញ្ហាដ៏ធំមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះសំរាមវាមិនអាចរលាយនៅក្នុងឆាប់ៗដែល ទាល់តែរាប់រយ ពាន់ឆ្នាំ មិនដឹងថារលាយឬ ក៏អត់ផង ដូចនេះសូមបងប្អូនចូលរួមសំអាត និងមានអនាម័យ ជានិច្ច ធ្វើការវេចខ្ចប់សំរាមឲ្យបានល្អ ទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ ទើបធ្វើឲ្យប្រទេសមួយនេះ កាន់តែស្រស់ស្អាត និងមានភ្ញៀវទេសចរណ៍មកកាន់តែច្រើន។

ដោយឡែកនៅថ្ងៃនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបភាពជាមួយនឹងសារ ថា "សំរាម​ អ្នកណាក៍ស្អប់សំរាមដែរ​ ។ ភ្លៀងមួយមេ​ សំរាមអណ្ដែតមកយ៉ាងនេះ​ ។ ក្រុមការងារ​ ខិតខំស្រង់កេីបកាយដឹកចេញ​ បេីខកខាន​ គេស្ដីបន្ទោស​ ហេីយបំភ្លេចអ្នកបោះសំរាមទៅបាត់​ ។ អ្នកបោះរួចខ្លួនរហូត​ តែអ្នកកេីប​ បេីខកខានមួយពេលគឺ​ ត្រូវហេីយ​ ។ មិនទាមទារយុត្តិធម៏ទេ​ តែសុំអោយអាណិតអ្នកកេីបផង​" ។

ទន្ទឹមនឹងនេះ សូមបងប្អូនជនរួមជាតិ​ មេត្តាជួយធ្វើការសំអាត និងមានអនាម័យទាំងអស់គ្នា​ ដើម្បីធ្វើឲ្យប្រទេសជាមួយនេះ កាន់តែល្អប្រសើរឡើង និងកំចាត់សម្រាមចេញពីប្រទេសយើងទាំងអស់គ្នា៕