ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកជាច្រើនអំពីរូបភាពរបស់ក្មេងស្រីម្នាក់ដែលត្រូវទទួលរងនូវការឈឺចាប់ពេញរាងកាយ និងថែមទាំងបានរងរបួសនៅលើផ្ទៃមុខខ្លាំងដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរបួសនៅលើផ្ទៃមុខរបស់ក្មេងស្រីម្នាក់នេះគឺត្រូវបានគ្រូពេទ្យដេរអស់ ៦០ថ្នេរ ពិតជាធ្វើឲ្យរន្ធត់ចិត្តខ្លាំងណាស់ ។

យ៉ាងណាមិញថ្មីៗនេះឃើញថាអ្នកស្រី ទ្រី ដាណា បានចុះទៅសួរសុខទុក្ខក្មេងស្រីរងគ្រោះខាងលើដល់ផ្ទះហើយនៅក្នុងនោះដែរអ្នកស្រីបានធ្វើការជូនថវិកា 1000$ ទុកព្យាបាលបន្ត ។

ដោយឡែកនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកផេករបស់អ្នកស្រី ទ្រី ដាណា ផ្ទាល់បានធ្វើការបង្ហោះឲ្យដឹងថា «អាណិតខ្លោចចិត្ត នៅក្មេងសោះ អាយុទើប៤ឆ្នាំ មកជួបរឿងអាក្រក់ ដេរឡើងអស់ 60ថ្នេរ។ ម្ដាយគាត់ថា គ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកទឹក តាំងពីថ្ងៃទី15 នៅកែប។ ឥឡូវ គាត់រវើរវាយច្រើន និយាយច្រើន រករឿងច្រើន ម្ដាយគាត់ថាពិបាកចិត្តណាស់។

សង្ឃឹមថា គាត់ឆាប់បានជាសះស្បើយ អាណិតណាស់ មុខស្អាតផង ខ្លាចតែមានស្នាមខ្ញុំមានតែផ្ដល់កម្លាំងចិត្តដល់គាត់ ហើយបានជូនថវិកា 1000$ ទុកព្យាបាលបន្ត។ សួរគាត់ថា ចង់បានអីអត់ គាត់ថាចង់បានតុក្កតាលេង ត្រូវម៉ាច់ហ្មង ទិញទុកឱ្យគាត់ស្រាប់ » ។

សូមរំលឹកផងដែរថាក្មួយស្រីអាយុ៤ ឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយឡានដឹកទឹក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅក្នុង ខេត្ដកែប បណ្តាលឲ្យក្មេងស្រីរូបនេះរងរបួសដេរប្រហែល ៦០ ថ្នេរ ដេរទាំងក្នុងទាំងក្រៅ ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖




