កូន​ពិត​ជា​ឈឺ​ចាប់​ណាស់! អោក សុម៉ារីម៉ា ថា កូន​បានតែ​​មេីល​មុខ​ម៉ាក់​នៅ​ក្នុង​ទូរស័ព្ទ​ ពីចំងាយ កូន​ចៅ​លេង​បាន​ឃើញ​មុខ​ម៉ាក់​ទៀត​ហើយ​
-

ដូចដែលបងប្អូនប្រិយមិត្តជាច្រើនពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២០នេះ ក្រុមគ្រួសារត្រកូលអោក មានទុក្ខយ៉ាងក្រៀមក្រំ ខណៈអ្នកម្តាយជាទីស្រលាញ់ ទីវ សោភណ្ឌ បានទទួលមរណ ភាព កាលពីវេលាម៉ោង ០២​ និង​ ៤៥នាទី រំលងអធ្រាត្រដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ ។

ជាមួយគ្នានោះផងដែរ អ្នកនាង អោក សុម៉ារីម៉ា ដែលកំពុងតែរស់នៅឯសហរដ្ឋអាមេរិក ពិតជាខូចចិត្តខ្លាំងណាស់ ដែលមិនបានមកមើលអ្នកម្តាយជាលើកចុងក្រោយ ។ អ្នកនាងបានរៀបរាប់ថាទាំងក្តីឈឺចាប់ថា "កូន​ពិត​ជា​ឈឺ​ចាប់​ណាស់​ បេះដូង​កូន​ឈើ​ខ្លាំង​ណាស់​តេី​ម៉ាក់​ដឹង​ទេ…​មិន​នឹក​ស្មាន​សោះ​ថា​ដង្ហើម​ចុងក្រោយ​របស់​ម៉ាក់​ កូន​មិន​អាច​នៅ​ជិត​ម៉ាក់​មេីល​ថែ​ម៉ាក់​ អោប​ម៉ាក់​ ថើប​ម៉ាក់​ បាន​សោះ​ កូន​បានតែ​​មេីល​មុខ​ម៉ាក់​នៅ​ក្នុង​ទូរសព្ទ​ហើយ​ម៉ាក់​លេង​និយាយ​ជាមួយ​កូន​កេីត​ហើយ​ ម៉ាក់​ខល​មក​កូន​រាល់​ថ្ងៃ​ កូន​ក៏​ខល​ទៅ​ម៉ាក់​រាល់​ថ្ងៃ​វិញ​ដែរ​ ឥឡូវ​ម៉ាក់​លេង​ខល​មក​កូន​ទៀត​ហើយ​ កូន​ចៅ​លេង​បាន​ឃើញ​មុខ​ម៉ាក់​ទៀត​ហើយ​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ម៉ាក់​ទៅ​ឲ្យ​បាន​សុខ​ជា​រៀង​រហូត​ ជាតិ​ក្រោយ​សូម​ឲ្យ​ម៉ាក់​ស្អាត​អាយុ​វែង​ ណា​ម៉ាក់​ណា​ កូន​ស្រលាញ់​ម៉ាក់​ខ្លាំង​ណាស់​ កូន​ចៅ​លា​ម៉ាក់​ហេីយ​។

Thank you so much everyone អរគុណ​ មិត្ត​ភ័ក្តិ​ទាំង​អស់​គ្នា​ ដែល​បានចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​។ សូម​ជូនពរ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ជួប​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​៕