ច្បាស់ៗ ពីម្ចាស់ហាង លក់រថយន្ត ធ្វើការបកស្រាយឲ្យអស់ចង្ងល់ចំពោះឡាន ROLLS ROYCE ព្រះតេជគុណ ជី ដេវីត ដែលបានទិញ ហើយយកទៅបិទស្គតខ្មៅ ព្រោះតែមូលហេតុមួយ...វិដេអូ
-

ដូចដែលមហាជនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បាននិយាយពាក់ព័ន្ធនឹងរឿងរ៉ាវរថយន្តម៉ាកROLLS ROYCE មួយគ្រឿង របស់ព្រះតេជគុណ ជី ដេវីត ដែលបានបិទស្ទីកគ័រ​ ដោយលោកផែង វណ្ណៈ បានបង្ហោះសារថា "រថយន្តតែ​ ១​ តែ​ម្ចាស់​ចង់​ដូរ​ពណ៌​ ហេីយយកទៅបិទស្ទីកគ័រ​ ទេីបធ្វេីអោយមហាជនយល់ច្រលំ​ថាជារថយន្ត​ ២​ ប្រេីស្លាកលេខតែ​ ១​ ។ ដូច្នេះ​មិនមែន​រថយន្ត​ ២​ ប្រេី​លេខ​តែ​ ១​ ទេ​ សូមបងប្អូន​មេត្តា​ជ្រាប​ ។ តែម្ចាស់​រថយន្ដ​មិនគួរបិទ​ស្ទីកគ័រ​ដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់​ ។ យកល្អ​ ម្ចាស់​រថយន្ត​គួរតែបកស្ទីកគ័រចេញទុក​ពណ៌​ ស​ ដែល​ជាពណ៌ចុះ​បញ្ជីទទួលស្គាល់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូនទៅ​ កុំអោយ​មហាជន​យល់ច្រលំ​ រិះគន់​មកលេី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​"។

នៅមុននេះបន្តិច ថៅកែហាង លក់រថយន្ត WeSaleCar​ ក៏បានចេញវីដេអូទី២ និយាយអំពីរថយន្ត Rolls Royce Ghost របស់តេជគុណ ដេវីតដែលត្រូវបានគេចោទប្រកាន់ថា ជារថយន្ត២ ស្លាកលេខ១ ជា រថយន្តគេចពន្ធ ហើយបានបិតស្គុតដោយខុសច្បាស់។

ពាក់ព័ន្ធនឹងករណីមួយនេះ ថៅកែហាងលក់រថយន្ត បកស្រាយថា មិនមែនឡានអត់ពន្ធទេ ហើយក៏មិនមែនឡាន១ ប្រើស្លាកលេខ២នោះដែរ គឺដោយសារតែគាត់បិទពណ៍ ហើយការបិទពណ៍នោះទៀត គឺដោយសារតែគាត់មានមូលហេតុរបស់គាត់ មូលហេតុរបស់គាត់ គឺគាត់បិទដើម្បីថត MV ប៉ុណ្ណោះ។ ចំពោះការបិទពណ៌នេះគឺជាបណ្តោះអាសន្នប៉ុន្នោះ។

មានវិដេអូ៖