ម្ចាស់ហាងពេជ្រ និងមាសដ៏ល្បីឈ្មោះ និងជាម្ចាស់ប្រេន NNP អ្នកនាងទ្រី ដាណា ដែលបងប្អូនជាច្រើនបានស្គាល់ តាយរយៈសកម្មភាពមនុស្សធម៏ នានា ដែលកន្លងមកអ្នកនាងបានជួយដល់ជនទីទាល់ក្រ និងមានការគោរពស្រលាញ់ ពីទឹកចិត្តរបស់អ្នកនាង និងស្វាមី ដែលបានជួយជនទីទាល់ក្រ គ្រប់ស្ថានការមិនថា នៅទីណាកន្លែងណា គឺអ្នកនាងតែងតែម្តងការយកចិត្តទុកដាក់ជួយជានិច្ច។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះអ្នកនាង បានបង្ហោះសារយ៉ាងរំភើបទៀតហើយ គឺថាអ្នកនាង និងនាំយកថវិការចំនួន ៣ម៉ឺនដុល្លារ ជូនដល់ពេទ្យគន្ធបុប្ផាទី៣ នៅសៀមរាប"។







ជាក់ស្តែងអ្នកនាងបានឲ្យដឹងថា "ស្អែកនេះ នាងខ្ញុំនឹងប្រគល់ថវិកា ៣ម៉ឺនដុល្លារ ជូនដល់ពេទ្យគន្ធបុផ្ឋាទី៣ នៅសៀមរាប សង្ឃឹមថាអាចរួមចំណែកជួយដល់ក្មេងៗ នៅទីនោះ។
ខ្ញុំមិនដឹងថាមានក្មេងប៉ុន្មាននាក់ ធ្លាប់ឆ្លងកាត់ពេទ្យគន្ធបុផ្ផាទេ គ្រាន់តែដឹងថា ឪពុកម្ដាយគ្រប់រូប ពេលកូនឈឺ ដឹងតែនឹកឃើញគន្ធបុផ្ផាហើយ ។
ខ្ញុំទៅសៀមរាបប៉ុន្មានដង ឆ្លងកាត់ពេទ្យ ឃើញគេពរកូនចូលពេទ្យ ក៏ស្រណោះខ្លាំង ទឹកចិត្តជាម្ដាយ ជាឪពុក ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែសង្ឃឹមថាអាចរួមចំណែកខ្លះ តាមលទ្ធភាពដែលមាន។ មិនសន្យាថានឹងជួយគ្រប់គ្នាទេ តែនឹងព្យាយាមចែករំលែកជានិច្ច តាមអ្វីដែលខ្ញុំមាន "។






