អ្នកនាងទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាសដ៏ល្បីឈ្មោះ និងជាម្ចាស់ប្រេន NNP ដែលបងប្អូនជាច្រើនបានស្គាល់ តាយរយៈសកម្មភាពមនុស្សធម៏ នានា ដែលកន្លងមកអ្នកនាងបានជួយដល់ជនទីទាល់ក្រ និងមានការគោរពស្រលាញ់ ពីទឹកចិត្តរបស់អ្នកនាង និងស្វាមី ដែលបានជួយជនទីទាល់ក្រ គ្រប់ស្ថានការមិនថា នៅទីណាកន្លែងណា គឺអ្នកនាងតែងតែម្តងការយកចិត្តទុកដាក់ជួយជានិច្ច។

នៅថ្ងៃនេះអ្នកនាង ក៏បានទៅមន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប ដើម្បី ប្រគល់ថវិកា ៣ម៉ឺនដុល្លារ ទៅជូនខាងមន្ទីរពេទ្យ ដើម្បី ឲ្យខាងមន្ទីរពេទ្យយកទៅប្រើប្រាស់ តាមតម្រូវការ នៅក្នុងការជួយដល់កុមារនៅកម្ពុជា។ ជាមួយគ្នានោះផងដែរ អ្នកនាងក៏បានបង្ហាញអារម្មណ៍រំភើបក្នុងនាមអ្នកនាង ជាកូនខ្មែរម្នាក់ មានលទ្ធភាពជួយដល់កុមារជាច្រើននៅកម្ពុជា ។

ជាក់ស្តែងអ្នកនាងបានរៀបរាប់ថា "ថ្ងៃនេះ បានយកទឹកប្រាក់ ៣ម៉ឺនដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាទី៣ នៅសៀមរាបហើយ ជាកន្លែងសង្គ្រោះក្មេងៗរាប់មិនអស់ ហើយក៏សង្ឃឹមថាអាចរួមចំណែកបានខ្លះ ។
អរគុណលោកគ្រូពេទ្យទាំងអស់ដែលជួយក្មេងៗ យ៉ាងយកចិត្តទុកដាក់ ថាជូនគាត់ខ្លះជាការលើកទឹកចិត្ត តែគាត់មិនព្រមទទួលទាំងអស់គ្នា សុំដាក់ចូលមូលនិធិវិញ ចឹងនាងខ្ញុំក៏សម្រេចចិត្តបន្ថែម 2000ដុល្លារទៀត។ ពិតជាគួរឱ្យគោរពខ្លាំងណាស់។ ខ្ញុំរំភើបចិត្ត ពេលមកដល់ទីនេះផ្ទាល់ ខ្ញុំនឹងព្យាយាមតាមលទ្ធភាពដែលមាន ចែករំលែកជានិច្ច "។


















