ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ព្រះតេជគុណ ជី ដេវីត បានសម្រេចចិត្តសាងផ្នួស ដើម្បីធ្វើចិត្តឲ្យជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ដោយបានតាំងចិត្តតាំងកាយ ដើម្បីដើរចូលផ្លូវព្រះធម៏។ ក្នុងមានជាម្តាយ ឪពុក និងសាច់ញាតិបងប្អូនពិតជាមានក្តីរំភើបជាខ្លាំង ឥតឧបមា ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ញោមស្រី របស់ព្រះតេជគុណ ជី ដេវីត បានរៀបរាប់ថា "កុដដែលសាមណេលោកកូនគង់នៅដើម្បីប្រតិបត្តិធម៌រំងាប់អោយស្ងប់សុខផ្លូវចិត្ត,គ្មានម៉ាស៊ីនត្រជាក់ទេ,ទីអារាមអមពទ្ធ ដោយភ្នំនិងព្រៃព្រឹក្សាត្រជាក់ បរិសុទ្ធណាស់,។ មើលព្រះភ័ក្ត្រចុះញញឹមស្រស់ណាស់,របាយការណ៍ពីកូនពៅស្រីថាឆាន់ចង្ហាន់បានច្រើនទៀត មិនចូលចិត្តត្រី,តែឥឡូវឆាន់ត្រីបាន,,មិនចូលចិត្តបន្លែឥឡូវឆាន់បន្លែបាន។

ថាមើលតើសុខឬមិនសុខ,មិនមែនលះបង់ដើម្បីយកល្បីទេ,
សាមណេក្មេងខ្ចីអាចលះបង់បាន,,សរសៃសក់ខ្មៅ,ទ្រព្យសម្បត្តិ,មនោសញ្ចេតនា,ដើម្បីស្វែងរកព្រះធម៌ អោយចិត្តស្ងប់,យល់ដឹងពីពុទ្ធឨវាទ របស់តថាគត,លះចិត្តស្គាល់បុណ្យបាបបានប្រពៃហួស។ ខុសពីមនុស្សខ្លះសក់ពីពណ៌.. ធម៌មិនគិតយល់.. ចេះតែដុតភ្លើងបំផ្លាញទឹកចិត្តក្មេងទាំងដែលមិនមែនជារឿងនៃខ្លួនឯង,យល់ដល់ព្រះសូមរស់នៅរៀងៗខ្លួនទៅក៏ល្អហើយ,សំរាកទៅ,សូមអោយដឹងផងច្បាប់មនុស្សនិងច្បាប់កម្មមិនដូចគ្នាទេ,អ្នកចង់ដុតបំផ្លាញគេ.. គេមិនក្តៅ.. ភ្លើងកំដៅនិងវិលទៅរកអ្នកវិញមិនខាន,,បាបកម្មណាស់,ក្រែងកាន់ព្រះពុទ្ធសាសនាដែរមិនចឹង។

ពពួកអមនុស្សមួយចំនួនតូចក៏ដូចគ្នា,,មានបុណ្យបានកើតជាមនុស្សហើយតែខួរក្បាលតូច,,ចិត្តចង្អៀត,អំពើល្អពាក្យសំដីល្អ,មិនចេះនិយាយទេ,,ចក្ខុទៀតសោតក៏មើលឃើញហើយតែហេតុអីមិនបញ្ជូនរូបភាពទៅខួរក្បាលនិងអោយហៀរទៅបេះដូងខ្លះទៅក្រែងយល់ដឹងបានខ្លះ,,។សូមអោយលោកកូនរស់ក្នុងព្រះធម៌ដែលលោកកូនប្រាថ្នាសំរេចមគ្គផលបានជាទីក្សេមក្សាននៃចិត្ត ។ នឹក អាណិត,ស្រឡាញ់ ពេញបេះដូង "។



ប្រភព៖ Chan Sokchea