នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០នេះ អ្នកនាងទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាសដ៏ល្បីឈ្មោះ និងជាម្ចាស់ប្រេន NNP ដែលបងប្អូនជាច្រើនបានស្គាល់ តាយរយៈសកម្មភាពមនុស្សធម៏ នានា ដែលកន្លងមកអ្នកនាងបានជួយដល់ជនទីទាល់ក្រ និងមានការគោរពស្រលាញ់ ពីទឹកចិត្តរបស់អ្នកនាង និងស្វាមី ដែលបានជួយជនទីទាល់ក្រ គ្រប់ស្ថានការមិនថា នៅទីណាកន្លែងណា គឺអ្នកនាងតែងតែម្តងការយកចិត្តទុកដាក់ជួយជានិច្ច។ ថ្ងៃនេះអ្នកនាងបាននាំយកប្រាក់ចំនួន៣ម៉ឺនដុល្លារ ប្រគល់ជូនខាងមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា ជាច្រើនរាប់រយនាក់ ដែលកំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យ ។





ជាក់ស្តែងអ្នកនាងបានរៀបរាប់ថា "ថ្ងៃនេះ បានយកទឹកប្រាក់ ៣ម៉ឺនដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាទី៣ នៅសៀមរាបហើយ ជាកន្លែងសង្គ្រោះក្មេងៗរាប់មិនអស់ ហើយក៏សង្ឃឹមថាអាចរួមចំណែកបានខ្លះ ។
អរគុណលោកគ្រូពេទ្យទាំងអស់ដែលជួយក្មេងៗ យ៉ាងយកចិត្តទុកដាក់ ថាជូនគាត់ខ្លះជាការលើកទឹកចិត្ត តែគាត់មិនព្រមទទួលទាំងអស់គ្នា សុំដាក់ចូលមូលនិធិវិញ ចឹងនាងខ្ញុំក៏សម្រេចចិត្តបន្ថែម 2000ដុល្លារទៀត។ ពិតជាគួរឱ្យគោរពខ្លាំងណាស់។ ខ្ញុំរំភើបចិត្ត ពេលមកដល់ទីនេះផ្ទាល់ ខ្ញុំនឹងព្យាយាមតាមលទ្ធភាពដែលមាន ចែករំលែកជានិច្ច "។




