ភ្នំពេញ៖កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកហាក់មានការផ្ទុះយ៉ាងសម្បើម រឿងតារាចម្រៀងរ៉េប លោក ជីដេវីត បានទិញឡាន សេរីទំនើបមួយគ្រឿង ម៉ាក់ Rolls Royce ឲ្យជាកាដូរជូន កញ្ញា ទេពបូព្រឹក្ស មុនពេលខ្លួនទៅសាងផ្នួស សន្សំបុណ្យកុសល។ពាក់ព័ន្ធនឹងបញ្ហា ក៏បានលាតត្រដាងឡើង ដោយម្ចាស់ហាងលក់ឡានខាងលើ បានចេញមកធ្វើការបកស្រាយ ថានេះគឺជាឡានដែលគាត់បានទិញដាច់ និងបញ្ហាបិទពណ៍នោះ គឺគ្រាន់តែបិទដើម្បីថត MV ប៉ុណ្ណោះ។

បន្ទាប់ពីតារាចម្រៀងរូបនេះ បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃមក ហាក់មានការស្ងប់ស្ងាត់ទៅវិញ ព្រោះថាពេលនេះ លោកបានតាំងចិត្ត ផ្ចិតផ្ចង់ ទាំងកាយចិត្ត ដើម្បីបូជាជូនព្រះពុទ្ធសាសនា មិនចង់ពាក់ព័ន្ធនឹងបញ្ហាអ្វីទាំងអស់នៅពេលនេះ។

ដោយឡែកនៅមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះតេជគុណ ដែលសព្វថ្ងៃនេះ កញ្ញា ទេព បូព្រឹក្សជាអ្នកកាន់ គណនីហ្វេសប៊ុករបស់ព្រះតេជគុណនោះ ក៏បានធ្វើការបង្ហោះរូបភាពអមជាសារថា "ថ្ងៃនេះព្រះសង្ឃច្រើនអង្គបាននិមន្តមកវត្តល្អាងកង្កែប នឹងពុទ្ធបរិស័ទ្ធ មួយចំនួនធំបានអញ្ជើញមក លឺពុកថាថ្ងៃនេះលោកបង ដូចជាបានទេសនា ផងណា ហើយលោកយាយលោកតាសប្បាយចិត្ត ណាស់ "។
